កងរាជអាវុធហត្ថស្រុកពាមរក៏ចុះបង្ក្រាបបនល្បែងស៊ីសង

កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៏ ចុះបង្ក្រាបករណីលេងស្បែងសុីសង ជល់មាន់មួយកន្លែងចាប់បានតែវត្ថុតាងអ្នកញៀនល្បែងរត់បាតជើងសរព្រាត!
(ខេត្តព្រៃវែង)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈួន ឬទ្ធី មេបញ្ជាការស្រុក បានចុះបង្ក្រាបល្បែងស៊ីសង(ជល់មាន់) នៅចំណុចភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ដែលក្រុមអ្នកលេងល្បែងទាំងនោះបានណាត់គ្នាលេងជល់មាន់នៅលើផ្លូវលំ ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ពេលកម្លាំងចុះទៅដល់ក្រុមអ្នកលេងទាំងនោះក៏បាននាំគ្នា រត់បាត់អស់ បន្សល់ទុកសម្ភារៈ និងវត្ថុតាង ដែលនៅកន្លែងជល់មាន់រួមមាន៖
+មាន់ជល់ចំនួន០១ក្បាល(ងាប់)
+ម៉ូតូចំនួន០៩គ្រឿង
១. ម៉ូតូម៉ាកគុប ព៌ណផ្ទៃមេឃ គ្មានស្លាកលេខ
២. ម៉ូតូម៉ាក C125 ព័ណខ្មៅ ស្លាកលេខ ភ.ព 1C 5455
៣. ម៉ូតូម៉ាក C125 ព៌ណខ្មៅ សេរី ២០១៩ ស្លាកលេខ ព.វ 1Q 4211
៤. ម៉ូតូម៉ាក អ៊ិនសាន់ទ័រ គ្មានស្លាកលេខ
៥. ម៉ូតូម៉ាក អ៊ឹម ជ្លើស ស្លាកលេខ ព.វ 1E 7239
៦. ម៉ូតូម៉ាក វី វ៉ា ព៌ណខ្មៅ ស្លាកលេខ ភ.ព 1Z 7341
៧. ម៉ូតូម៉ាក C125 សេរី២០១៤ ព៌ណខ្មៅ ស្លាកលេខ ព.វ 1K 0759
៨. ម៉ូតូម៉ាក Cស្គុបពី ព៌ណខ្មៅលាយលឿង ស្លាកលេខ ភ.ព Z1L 4076
៩. ម៉ូតូម៉ាក C125 ព៌ណខ្មៅ សេរី ២០១៦ ស្លាកលេខ ភ.ព 1KQ 2013

  • បច្ចុប្បន្នសម្ភារៈនិងវត្ថុតាង ត្រូវបាននាំយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីបន្តនិតិវិធី ។