ប៉ូលិស ចាប់បានចោរ លួចគោដាក់រឺម៉ក…!

​ខេត្តកំពង់ស្ពឺ៖ វេលាម៉ោង១២ និង ៤៥នាទី​ សមត្ថកិច្ច​នគរបា​ល​បាន​ឃាត់ខ្លួនឈ្មោះ​ សៀង​ ហុង​ ប្រុស​ អាយុ​៣​២ឆ្នាំ​ ទីលំនៅ​ភូមិអូត្រាច​ ឃុំស្ពានត្នោត​ ស្រុកជី​ក្រែ​ង​ ខេត្តសៀមរា​ប​ ពាក់ព័ន្ធ​ករណី​ដឹកសត្វគោ​មិនមា​នលិខិត​បញ្ជាក់ ​(បទលួច)​ យោងតាម​បណ្ដឹងរប​ស់​ជនរងគ្រោះ​ម្ចាស់​សត្វ​គោឈ្មោះ​ ទឹត រ៉េម ភេទស្រី​ អាយុ៦២ឆ្នាំ​ រស់នៅភូមិព្រៃរំដួលត្បួង​ ឃុំបសេដ្ឋស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ថាបានបាត់គោមួយក្បាល​ ញី​ មានភិនភាគសម្បុរសស្នែ​ងកំផាងក្រយ៉ៅទ្រនំទន្ទេប​ ដោយគាត់បានចងគោអោយទឹក​នៅខាងត្បូងផ្ទះ។

ដោយមានការឆោ​ឡោពីពលរដ្ឋនិងបាននាំគ្នាដេ​ញតាម​រក​ លុះតាម​មកដល់ផ្លូវជាតិ​លេ​ខ៤១​ ម្ចាស់គោ​ និងសមត្ថកិច្ចបានជួបនឹងរុឺម៉កដឹកគោមួយក្បា​ល​ បានឃាត់សួរនាំពិនិត្យបញ្ជាក់ថា ពិតជាគោដែ​លបាត់​ប្រាកដ​មែន​ តាមចម្លេីយជនសង្ស័យ​សារ​ភាពថាខ្លួនពិតជា​បានធ្វេី​សកម្មភាពលួចយកស​ត្វគោមួយក្បាលចេញពីទី​តាំងចងក្បែរផ្ទះមែន​ ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋា​ន​នគរបាលស្រុក​ ដេីម្បីបន្ដនីតិវិធី​ រីឯសត្វគោ​បា​នប្រគល់ជូនម្ចាស់គ្រប់គ្រងថែរក្សាវិញ៕