សេចក្តីជូនដំណឹងស្តីពី ការរៀបចំវគ្គហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ក្នុងតំបន់ផាប់ស្ទើត និងផ្សារចាស់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្នុងសៀមរាប ខេត្តសៀមរាប
រដ្ឋបាលក្រុងសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន គ្រប់ប្រភេទ និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក រដ្ឋបាលខេត្ត នឹងសហការជាមួយស្នងការដ្ឋានគរបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង អាជ្ញាធរភូមិ-សង្កាត់ និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន រៀបចំវគ្គហ្វឹកហាត់ ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទ្រីត និង ផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ ដល់ជនបង្គោល អាជីវករ និងប្រជាពលរដ្ឋក្នុងតំបន់ផាប់ស្ទ្រីត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួម ជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន និងសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានក្នុងតំបន់ផាប់ស្ទ្រីត និងផ្សារចាស់ ចូលរួម ក្នុងវគ្គហ្វឹកហាត់នេះឲ្យបានច្រើន។
រដ្ឋបាលក្រុងសៀមរាប សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន និង សាធារណជនទាំងអស់ នឹងចូលរួមសហការអនុវត្តឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់៕សេចក្តីជូនដំណឹងស្តីពី ការរៀបចំវគ្គហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ក្នុងតំបន់ផាប់ស្ទើត និងផ្សារចាស់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្នុងសៀមរាប ខេត្តសៀមរាប ។
រដ្ឋបាលក្រុងសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន គ្រប់ប្រភេទ និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក រដ្ឋបាលខេត្ត នឹងសហការជាមួយស្នងការដ្ឋានគរបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង អាជ្ញាធរភូមិ-សង្កាត់ និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន រៀបចំវគ្គហ្វឹកហាត់ ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទ្រីត និង ផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ ដល់ជនបង្គោល អាជីវករ និងប្រជាពលរដ្ឋក្នុងតំបន់ផាប់ស្ទ្រីត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួម ជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន និងសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានក្នុងតំបន់ផាប់ស្ទ្រីត និងផ្សារចាស់ ចូលរួម ក្នុងវគ្គហ្វឹកហាត់នេះឲ្យបានច្រើន។
រដ្ឋបាលក្រុងសៀមរាប សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន និង សាធារណជនទាំងអស់ នឹងចូលរួមសហការអនុវត្តឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់។