នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល » ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ

ថ្ងៃចេញផ្សាយៈ ខែមីនា 15, 2023
សៀមរាប ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣
នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល » ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប, និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង ឧត្តមភរិយាលោកស្នងការរង លោកនាយការិយាល័យទាំង៣៣ ព្រមទាំងនារីជានគរបាលផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។
មកជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តល់ជូននូវបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់នារីជានគរបាលជាតិ ហើយក៍មានគម្រោងសម្របសម្រួលក្នុងការតម្លើងមុខតំណែងដល់នារីជានគរបាលដែលមានស្នាដៃនិងមានសមត្ថភាពផងដែរ ៕