ស្ថានភាពកាន់តែធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ាទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក…!

យោធាមីយ៉ាន់ម៉ា និងក្រុមអ្នកតវ៉ាប្រឆាំងរបបសឹកចោទដាក់គ្នាជុំវិញការវាយប្រហារសម្លាប់មនុស្សប្រហែល៣០នាក់.

របស់សឹកសហភាពមីយ៉ាន់ម៉ា និងក្រុមអ្នកតវ៉ាប្រឆាំងយោធា បានចោទដាក់គ្នាកាលពីថ្ងៃចន្ទ ទាក់ទងនឹងការវាយប្រហារសម្លាប់មនុស្សប្រហែល៣០នាក់ដែលកំពុងស្នាក់នៅក្នុងវត្តអារាមមួយកន្លែងនៅក្នុងរដ្ឋ Shan ភាគខាងត្បូងប្រទេសនេះ។
យោងតាមកងកម្លាំងការពារជាតិការ៉ែន  ទាហានបានបាញ់សម្លាប់មនុស្ស៣៣នាក់ រួមទាំងព្រះសង្ឃពុទ្ធសាសនា ៣អង្គ  ក្រោយបញ្ជាឲ្យជនស៊ីវិលដែលកំពុងរស់នៅក្នុងវត្តអារាមមួយចេញមកក្រៅទាំងអស់៕