នាវាទេសចរបរទេសមួយគ្រឿងផ្ទុកអ្នកដំណើរជាង ៨០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ…
ថ្ងៃចេញផ្សាយៈ March 11, 2023
ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ប្រាប់ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយ:ពេល ១ថ្ងៃ។
នាវា ផ្ទុកអ្នកដំណើរសរុបចំនួន ៨៥៧នាក់ ក្នុងនោះមាននាវិកសរុប ៤៤១នាក់ (ស្រី១០៦) ដែលមានជាតិសាសន៍ចម្រុះ ៤៦សញ្ជាតិ និងមានភ្ញៀវទេសចរសរុប ៤១៦នាក់ (ស្រី២១៤) ដែលមានជាតិសាសន៍ចម្រុះ ២៣សញ្ជាតិ (ចំនួនសញ្ជាតិភ្ញៀវច្រើនជាងគេ គឺអាមេរិក)។ នាវានេះ មានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ហើយវា នឹងចាកចេញទៅវិញនៅយប់ថ្ងៃ ខែ ឆ្នាំដដែល ឆ្ពោះទៅប្រទេសវៀតណាម៕