អភិបាលខេត្តបន្ទាយមានជ័យសួរសុខទុក្ខអតីតគ្រូនៃវិទ្យាល័យមង្គលបូរីនិងជាព្រះសង្ឃវត្តបន្ទាយនាង បន្ទាយមានជ័យ….!

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអមដំណើរដោយលោកថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្ត, មន្ត្រីសាលាខេត្ត ,លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោកគ្រូឌួង លីរ ព្រះជន្ម៨៣ វស្សាដែលមានជម្ងឺ ជរាពាធសម្រាកនៅផ្ទះនៅផ្លូវជាតិលេខ៥ ភូមិចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

លោកគ្រូឌួង លីរ ជាអតីតគ្រូគណិតវិទ្យានៅអនុវិទ្យាល័យភវវរ្ម័នទី២ ដែលក្រោយមកប្តូរឈ្មោះជាអនុវិទ្យាល័យ-វិទ្យាល័យមង្គលបូរី ហើយចូលនិវត្តន៍នៅចុងទសវត្សន៍ទី៩០។

នាឱកាសនៃការសួរសុខទុក្ខគ្រូបាធ្យាយនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្តល់ថវិកា៥០០ដុល្លាសរអាដល់លោកគ្រូលោកថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលា ១០ម៉ឺនរៀល…។
និងក៏បានសម្របសម្រួលផ្តល់ថ្នាំ និងសេវាពេទ្យបន្ថែមផងដែរ ។