សេចក្តីសម្រេច លេខ ៨៩ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ជម្រុញ និងត្រួតពិនិត្យការងារ អធិការកិច្ចហត្ថពលកម្មបរទេស ព័ត៌មានជាតិ…!
ខេត្តកំពត ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានដំណើរការផ្សព្វផ្សាយសេចក្តីសម្រេច លេខ ៨៩ សសរ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ជម្រុញ និងត្រួតពិនិត្យការងារ អធិការកិច្ចហត្ថពលកម្មបរទេស។
កម្មវិធី នេះប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម សេង សេរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
កម្មវិធីនេះ មានការចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរងផែនការងារអន្តោប្រវេសន៍ទាំង៩ ក្រុង ស្រុក និងកងកម្លាំងផែនអន្តោប្រវេសន៍ និងលោក លោកស្រី នៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លោកស្រីតំណាងសហគ្រាស គ្រឹះស្ថាននានា សរុបចំនួន ១១៤ នាក់ ស្រីចំនួន ១៩នាក់ ៕