
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនថវិកាចំនួន ១០,០០០ដុល្លារ ជូនភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត ដែលពលីជីវិត ក្នុងបេសកកម្មថែរក្សាសន្តិភាព
ថ្ងៃចេញផ្សាយៈ March 5, 2023
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនថវិកាចំនួន ១០,០០០ដុល្លារ ជូនភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត ដែលពលីជីវិត ក្នុងបេសកកម្មថែរក្សាសន្តិភាព
ភ្នំពេញៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១០,០០០ ដុល្លារ ជូនដល់លោកស្រី វង្ស ស្រីទូច ភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលពលីដោយជំងឺផ្លូវដង្ហើម នៅតំបន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី៕