ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចេញសេចក្តីប្រកាសដល់ទូរស័ព្ទចល័តទាំងអស់ឱ្យប្រើលេខកូដលក្ខណៈស្តង់ដារ

  • ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ដូចខាងក្រោម៖
    (១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
    (២) *1201#  ពិនិត្យសមតុល្យទឹកប្រាក់
    (៣) *1202#  ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
    (៤) *1203*PIN# បញ្ចូលទឹកប្រាក់
    (៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន៕