រថយន្តព្រុសរ៉េចង្កូតទៅម៉ូតូ២គ្រឿងរថយន្តធំ១គ្រឿងបណ្តាលស្លាប់មន្ត្រីយោធា២នាក់និងសិស្សសាលាចំនួន២នាក់របួសធ្ងន់.!

បន្ទាយមានជ័យ៖រថយន្តព្រុសរ៉េចង្កូតទៅបុកម៉ូតូ២គ្រឿងនិងរថយន្តធំ១គ្រឿងទៀតបណ្តាលស្លាប់មន្ត្រីយោធា២នាក់និងរបួសធ្ងន់សិស្សសាលាចំនួន២នាក់នៅរសៀលថ្ងៃទី០១ ខែមីនាឆ្នាំ២០២៣នៅខាងកើតជញ្ជីងកូនដំរីស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

បើតាមការលើកឡើងពីមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តព្រុសពាក់ផ្លាក់លេខភ្នំពេញ(2AG. 57-01)ដែលមានអ្នករួមដំណើរ៣ទៅ៤នាក់បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទឹដៅពីកើតមកលិចក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូម៉ាក់វ៉េវសេរីថ្មីបណ្តាលអោយមន្ត្រីយោធា២នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុហើយជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលសិស្សសាលាជិៈ២នាក់បណ្តាលរបួសធ្ងន់ម្នាក់បែកប្រអប់ជើងហើយទៅបុករថយន្តម៉ាក់រួចហួសទៅបុករថយន្ត ហ៊ីយ៉ាន់ដាយពាក់ផ្លាក់លេខបាត់ដំបង (3A. 28-33)ដែលដឹកអង្ករក្នុងទឹដៅស្រប់ទឹសគ្នាបណ្តាលអោយខ្ទិចរថយន្តព្រុស។

មន្ត្រីនគរបាលចរាចណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងរថយន្តបង្កជារថយន្តព្រូសដែលរថយន្តបែកកង់ក្រោយខាងឆ្វេងហើយដាក់កងស្គួរក្នុងល្បឿនលឿនទើបបង្ករ៉េចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្តាលស្លាប់២នាក់និងកន្លែងជាមន្ត្រីយោធាសឹករងស្រុកម៉ាឡៃនិងសិស្សចំនួន២នាក់របួសធ្ងន់ត្រូវបានយកទៅសង្គ្រោះបន្ទាន់និងខូចខាតរថយន្តព្រុសទាំងស្រុងនិងម៉ូតូ២គ្រឿងនិងរថយន្តធុនធំផ្នែកខាងក្រោយបន្តិច។

តាមមន្ត្រីចរាចរណ៍បានបញ្ជាក់ទៀតថា៖ក្រោយធ្វើការវាស់វែងហើយបានយករថយន្តបង្ក១គ្រឿងនិងម៉ូតូ២គ្រឿងខូចខាតនិងអ្នកបើកបររថយន្តព្រុសនិងអ្នករួមដំណើរយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ ដោយឡែកជនរងគ្រោះដែលស្លាប់២នាក់ជាមន្ត្រីយោធារតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ដឹកទៅទីបញ្ជាការដ្ឋានយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីយ៕