ឃាត់ខ្លួនជនសង្ស័យបានហើយ ជាបុរស អនិកជនខ្មែរអាមេរិក ដែលសម្លាប់ប្រពន្ធ បន្ទាប់ពីរត់គេចខ្លួនទៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត …! ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង

ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចាប់ខ្លួនបុរសអនិកជនខ្មែរអាមេរិក ដែលសម្លាប់ប្រពន្ធកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ការចាប់ខ្លួននេះ ដោយមានការសហការជាមួយអាជ្ញាធរថៃ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈជនសង្ស័យកំពុងធ្វើដំណើរតាមតាក់ស៊ី ឆ្ពោះទៅទីក្រុងបាងកក។

បន្ទាប់ពីចាប់ខ្លួន អាជ្ញាធរថៃបានបញ្ជូនជនសង្ស័យត្រលប់មកអោយសមត្ថកិច្ចកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ជាប់ព្រំប្រទល់ នឹងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យជាប្តីឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក សមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង្ស័យ ពីប្រទេសថៃ មកកម្ពុជា ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕