
នាវាទេសចរណ៍មួយគ្រឿងផ្ទុកមនុស្សជាង ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ…..
ថ្ងៃចេញផ្សាយៈ February 24, 2023
ព្រះសីហនុ៖ នាយនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សជាង ១.០០០នាក់ ក្នុងដំណើរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាពថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោល បំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ។
នាវានេះ មានប្រវែងបណ្តោយជាង ២២៣ម៉ែត្រ ប្រវែងទទឹង ៣១ម៉ែ្រត ជំរៅជាង៧ម៉ែត្រ ផ្ទុកមនុស្សសរុបចំនួន ១.១៥៦នាក់ ក្នុងនោះ មាននាវិកសរុបចំនួន ៥៣៩នាក់ ស្រី១១០នាក់ (៤១ សញ្ជាតិ ) និងមានភ្ញៀវទេសចរសរុបចំនួន ៦១៧នាក់ ស្រី៣១៩នាក់ (២៤សញ្ជាតិ ) ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើន ជាងគេ គឺសហរដ្ឋអាមេរិក មាន៤០៤នាក់ ។ នាវានេះ នឹងចាកចេញទៅវិញ នាល្ងាចថ្ងៃដដែលឆ្ពោះទៅប្រទេសថៃ៕