ជប៉ុនបិទតំបន់ឆ្នេរសមុទ្រទីក្រុង Hamamatsuក្រោយរកឃើញបាល់បាល់ដ៏អាថ៌កំបាំង….

បាល់ដ៏អាថ៌កំបាំង១គ្រាប់ ត្រូវបានរកឃើញនៅលើតំបន់ឆ្នេរសមុទ្រទីក្រុងHamamatsuខេត្ត Shizuokaប្រទេសជប៉ុន
បង្ខំឲ្យក្រុមនគរបាលបិទតំបន់មួយនោះ។ វត្ថុមួយនេះ
ត្រូវបានប្រទះឃើញដោយស្រ្តីក្នុងស្រុកម្នាក់កាលពីព្រឹកថ្ងៃចន្ទ ហើយគាត់ក៏បានរាយការណ៍​ប្រាប់​ក្រុមនគរបាល។ យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា គេមានក្តីកង្វល់ថាវត្ថុមួយនេះ អាចជាគ្រាប់មីនសមុទ្រ
។ ការតាម​ប្រម៉ាញ់រកវត្ថុរាងមូលដ៏អាថ៌កំបាំងត្រូវបានធ្វើឡើងកាន់តែខ្លាំង ក្រោយសហរដ្ឋអាមេរិកចោទប្រកាន់ចិនថាបានបង្ហោះបាឡុងចារកម្ម​ឆ្លងកាត់ដែនអាកាសរបស់ខ្លួនកាលពីដើមខែនេះ ។ ទោះបីជាយ៉ាងណាក៏ដោយទីក្រុងប៉េកាំងនិយាយថា វាគ្រាន់តែជាបាឡុងឧតុនិយមប៉ុណ្ណោះដែលហោះខុសផ្លូវចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិក ៕