បង្ហោះគោមធ្លាក់លើគំនរសម្រាមក៏ឆេះរាលដាលដល់ព្រៃផ្អើលពលរដ្ឋនិងអាជ្ញាធរក្រុងប៉ោយប៉ែតទាំងយប់ …!

បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត មានករណីអគ្គីភ័យមួយបានកើតឡើងនៅយប់ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ២០.៤០នាទី ឆាបឆេះព្រៃ នៅក្នុងបរិវេណ បុរីសុផាសុីធី ផ្លូវស្តង់តាងួន ក្រោយនាគទិព្វ២ ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ហេតុការណ៍នេះបង្កឡេីងដោយសារនៅពេលនោះមានវត្តអារាមមួយស្ថិតក្នុងសង្កាត់អូឬស្សីមានពិធីបុណ្យបញ្ចុះសីមាក្នុងនោះមានកម្មវិធីបង្ហោះគោមចៃដន់គោមនោះក៏ធ្លាក់ទៅលើគំនរសម្រាមក៏ឆេះរាលដាលដល់ព្រៃកាន់តែខ្លាំងបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរទាំងយប់ ។

ខណៈពេលនេះអាជ្ញាធរក្រុងប៉ោយប៉ែត និងសមត្ថកិច្ច ពាក់ព័ន្ធ ចំរុះ ចុះ អន្តរាគមន៍មានរថយន្តពន្លត់អគ្គីភ័យរបស់សាលាក្រុងអធិការនិងកងរាជអាវុធហត្ថក្រុង កំពុងបាញ់ពន្លត់។

បេីយោងតាមការរៀបរាប់ រាយការណ៍ពីភ្នាក់ងារ អង្គភាពបណ្ដាញសារព័ត៌មាន ស្ម័គ្រ័ ជាតិ ប្រចាំខេត្តបន្ទាយមានជ័យ អោយដឹងថា ការឆេះនេះគឺបណ្តាលមកពី ភ្លើងគោមធ្លាក់លើគំនរសម្រាម ក៏ឆេះរាលដាល យ៉ាងខ្លាំងបែបនេះតែម្តងទៅ៕ បរាយការណ៍ដោយផ្លាកទីនប្រចាំក្រុងប៉ោយប៉ែត