
ប្អូនស្រីលោក Kim Jong-un គំរាមអាមេរិកថាកូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដល់មហាមប៉ាស៊ីហ្វិក….!
ថ្ងៃចេញផ្សាយៈ February 20, 2023
ប្អួនស្រីដ៏មានឥទ្ធិពលរបស់លោក Kim Jong-un បានប្រាប់សហរដ្ឋអាមេរិកឲ្យត្រៀមការពារខ្លួនព្រោះកូរ៉េខាងជើងកំពុងបង្កើនកម្លាំងអាវុធនុយក្លេអ៊ែរ នៅថ្ងៃដែលខ្លួនបានបាញ់មីស៊ីលបន្ថែមទៀតដែលបានធ្វើស្ថានភាពកាន់តែតានតឹងខ្លាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ឆ្មាំសមុទ្រជប៉ុន បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះ ថាកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកចំនួន៣គ្រាប់ទៀត ចូលទៅដែនទឹករបស់ជប៉ុន ។ ការបញ្ជាក់នេះ បានកើតមានឡើង ក្រោយយោធាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) Hwasong-15 របស់ខ្លួន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕