កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលមិត្តអប់រំមិត្តតាមរយៈ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ (YABC)”

សៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២៣នេះ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមិត្តអប់រំមិត្តតាមរយៈ “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថ (YABC)”  នៅខេត្ដសៀមរាប ដោយមានសិក្ខាម និងគ្រូបង្គោលចំនួន៥២នាក់ ក្នុងនោះគ្រូអន្ដរជាតិចំនួន៣នាក់ មកពីបណ្ដាប្រទេសជាច្រើនរួម កម្ពុជា ថៃ សាំងហ្គាពួរ ឡាវ អ៊ីតាលី ជប៉ុន និងសហព័ន្ធអន្ដរជាតិ IFRC ផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងអនុវត្តបច្ចេកទេសក្នុងការនិយាយជាសាធារណៈ ការបង្ហាញស្តីពី (YABC What Why How?) (គោលការណ៍តម្លៃ និងជំនាញ) (មិត្តអប់រំមិត្ត Vs គ្រូបង្វឹក) (ការងារទំនាក់ទំនង, ការលើកទឹកចិត្ត និងការរៀន) បច្ចេកទេសលើការងារគ្រប់គ្រង ការពង្រឹង និងការអនុវត្តតាមបែបគាំទ្រចិត្តសាស្ត្រសង្គម និងការដើតួនាទីជាអ្នកសម្របសម្រួល។ ការត្រៀមលក្ខណៈសម្បត្តិក្នុងការបង្ហាត់បង្ហាញ តាមបែបការងារទំនាក់ទំនងល្អ។