ធ្ងន់កហើយម្តងនេះលោកវរៈសេនីយ៍ទោ ហួត ពិសិដ្ ឋអធិការរងនៃអធិការរងខណ្ឌចំការមន..

លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ប្រឈមមុខនឹងការបណ្តាញចេញពីក្របខណ្ឌនគរបាលជាតិ ពាក់ព័ន្ធគ្រឿងញៀន បន្ទាប់ពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនអធិការរងរូបនេះ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់ ចំប៉ាមាស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ នេះថា “បងប្អូនជំនាញគេកំពុងតែបំពេញបែបបទដើម្បីបណ្តេញចេញពីកងជួរនគរបាល”គួរជម្រាបជូនថា កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនលោក ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅចំណុចផ្ទះសំណាក់យីហោ ចំប៉ាមាស ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញបាននាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀន និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន)។ បន្ទាប់មកកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការប្រគល់លោក ហួត ពិសិដ្ឋ មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្ត៕