បំបែកសំណុំរឿងឃាតកម្ម បង្កឡើងដោយ ជនជាតិបរទេសម្នាក់ នៅខណ្ឌចំការមន ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្ម.,.
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្ម ដែលបង្កឡើងដោយជនជាតិបរទេស នៅខណ្ឌចំការមន។
កាលថ្ងៃទី24 ខែធ្នូ ឆ្នាំ2022 វេលាម៉ោង23.40នាទី មានករណី ឃាតកម្ម បាញ់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ DACKOVI STRAHIJAI ភេទប្រុស អាយុ37ឆ្នាំ ជនជាតិ ស៊ែកប៊ី (ស្លាប់) នៅចំណុចមុខសណ្ឋាគារ ដឺភិច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ALEX ភេទប្រុស អាយុ37ឆ្នាំ ជនជាតិអង់គ្លេស។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះ រថយន្ត01គ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-8021 រត់គេចខ្លួនបាត់ ។
លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ2023 ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានឈ្មោះ JOSEPH SWARTZ ហៅ ALEX ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស នៅចំណុចហាងយីហោ 007 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លីចំនួន01ដើម ម៉ាក RUGER ពណ៌ខ្មៅ លេខ 333-69464 ,គ្រាប់ប្រភេទ9MM ចំនួន07គ្រប់ ,បង់ចំនួន01 ,កូនកាំ បិតខ្លីចំនួន01ដើម, ម្សៅក្រាមថ្លា ពណ៌ស ចំនួន01ថង់តូច និងសំភារៈមួយចំនួន។
ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2022 វេលាម៉ោងប្រហែល22:00នាទី រូបខ្លួន និងជនរងគ្រោះឈ្មោះ DACKAVI STRAHIJAI ព្រមទាំងសង្សាជនរងគ្រោះឈ្មោះ ផាន់ សុផាត ភេទស្រី អាយុ44ឆ្នាំ ជនជាតិខ្មែរ បានទៅផឹកស៊ីជាមួយគ្នានៅហាង អាមែន នៅម្ដុំផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបន្ទាប់មកពួកខ្លួនក៏បានឡើងជិះរថយន្ត01គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8021 ដើម្បីជូនជនរងគ្រោះទៅសំរាក់ ហើយពេលមកដល់មុខសណ្ឋាគា ដឺភិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលនោះជនរងគ្រោះក៏បានចុះពីលើដោយទុកកាំភ្លើងខ្លីនៅប្រអប់ដាក់ទឹកក្បែចង្កឹះលេខរថយន្ត ហើយដើរសំដៅ ទៅមុខសណ្ឋាគា ដឺភិច រួចក៏ដើរត្រលប់មកបើកទ្វារថយន្តបំរុងចូលរថយន្តវិញ រូបខ្លួនក៏យកអាវុធនោះបាញ់ជនរងគ្រោះចំនួន03គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួន និងដឹកទំលាក់ឈ្មោះ ផាន់ សុផាត ដែលសង្សាជនរងគ្រោះចុះពីលើរថយន្តនៅមុខផ្សារ អីអន2 ហើយរូបខ្លួនក៏ជិះ រថយន្តបន្តគេចខ្លួនតែម្ដង ។
មូលហេតុដែលរូបខ្លួនសំលាប់ជនរងគ្រោះដោយសារតែកន្លងមកជនរងគ្រោះតែងតែធ្វើការគំរាមមកលើរូបខ្លួនជាច្រើនលើក ទើបនៅថ្ងៃកើតហេតុរូបមានឱកាសល្អ ក៏សម្រេចចិត្តបាញ់ទៅលើជនរង គ្រោះឈ្មោះ DACKOVI STRA HIJAI តែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចាត់ការបន្ដតាមនីតិវិធី៕