ខេត្តសៀមរាប ចៅប្រុសអាយុ៣ឆ្នាំត្រូវបានតាតិរច្ឆាន វាយធ្វើបាបទាល់តែ ស្លា.ប់
ដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការ តេង ច័ន្ទណាត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរង ផឹង ចិន្ដារ៉េត ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ ក្នុងនោះ
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបដែលដឹកនាំដោយលោក សុខ ម៉េងអ៊ាង បានឲ្យដឹងថា
នៅថ្ងៃទី ១៤.០២.២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ត សៀមរាប បានឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាក់ស្តែងករណី ឃា.ត ក.ម្ម ទៅលើចៅប្រុសរបស់ខ្លួន កើតហេតុកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
នៅវេលាម៉ោង ១៨ និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានថាមានករណីក្មេង.ល.ង់ស្រះទឹក ត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប សាកសពឈ្មោះ តាំ រតនា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសង្ស័យថាមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌក៏បានណែនាំដល់ក្រុមគ្រួសារ រក្សាសាកសពដើម្បីសុំឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យ ឲ្យបានច្បាស់លាស់តាមនីតិវិធី។
លោកសុខ ម៉េងអ៊ាង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានបន្តទៀតថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីទាំងខាងលើ ពិនិត្យសាកសព និងពិនិត្យវិភាគកន្លែង ចំណុចស្រះទឹក ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលមានចម្ងាយពីផ្ទះ.ស.ព ប្រហែល ២៥០ម៉ែត្រ ។
ស.ព.បា.ក់ ក មានស្នាមជាំក្រោមត្រជៀកខាងស្តាំ ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមក ចេញតាមរន្ធគូទផងដែរ។
ដោយមានការសង្ស័យ ទៅលើឈ្មោះ ថ្ម ក្រាក់ ត្រូវជាជីតារបស់ជនរងគ្រោះ កម្លាំងយើងបាននាំខ្លួន ឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ ៥២ឆ្នាំ យកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃ.ស.ម្លា.ប់ជនរងគ្រោះខាងលើពិតមែន ព្រោះខឹងរូបគេយកដៃលូកព្រីភ្លើងលេង ដោយកាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានយកដៃទៅលូកព្រីភ្លើង ក្នុងផ្ទះបណ្តាលឲ្យឆក់ កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់ និងការងារផង អស់កំលាំងផង ធ្វើឲ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវា.យ.ទៅលើចៅ ចន្លោះដង ក ចំនួន ២ខ្សែភ្លើង និងនិយាយ ទៅកាន់ចៅថា “អារឯងឈប់យកដៃមកលូកព្រីភ្លើងលេងទៀតប្រយ័ត្ន.ឆ.ក់.ងា.ប់”។ ជាក់ស្តែងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីខ្លួនចូលទៅក្នុងផ្ទះដេកលេង ទូរស័ព្ទជាមួយចៅឈ្មោះ តាំ រតនា លុះដល់វេលាម៉ោងប្រហែល១៦ និង០០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានទំលាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុន ខ្លួនក៏ចាប់កន្ត្រាក់ ខ្សែភ្លើងចេញពីដៃរបស់គេព្រោះខ្លាច.ឆ.ក់ ដោយមានកំហឹងខ្លួនបានយកខ្សែភ្លើងបត់ជាពីរ វា.យ.លើដងខ្លួនជនរងគ្រោះចំនួន ២ខ្សែភ្លើង ហើយគេបានស្រែកយំ ខ្លួនបាន ទះ.ចំក្រោមថ្គាម និងដងករបស់គេផ្នែកខាងស្តាំ មួយទំហឹង ហើយគេនៅតែ យំខ្លាំងៗ ខ្លួនក៏យកដៃទាំងសងខាង ចាប់ក្បាលរបស់គេមួលបង្វិលទៅផ្នែកខាងឆ្វេងបន្តិច ហើយលើក បោះទៅលើកម្រាលពូក ដោយពុំបានដឹងថា ក របស់ចៅបាន.បា.ក់.ដែរឬអត់នោះទេ ព្រោះចៅនៅមានសម្រែក ស្របពេលនោះរូបគេក៏យកដៃទាំងសងខាងសូកចាប់ដៃរបស់ជនរងគ្រោះទំាងសងខាង ចំណុចក្រោមខ្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូក ដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមនោះគេក៏សន្លប់បានសម្លេងឈឹង ពេលស្ទាបមើល ឃើញថាចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើម ដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើប លើកបីដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេង ទុបក្បាលត្រកង ក្បាលជនរងគ្រោះឲ្យកើយលើស្មាខាងស្តាំ យកទៅទំលាក់នៅក្នុងទឹកស្រះ ដែលស្ថិតចម្ងាយពីផ្ទះប្រហែល ២៥០ម៉ែត្រ រួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង លុះវេលាម៉ោង១៧ និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅរូបគេក៏បានដើររក និងទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញ។
ជាចុងក្រោយសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបន្តទៅតាមនីតិវិធីច្បាប់ ។