អង្គការសហប្រជាជាតិទទួលស្គាល់ពីការបរាជ័យក្នុងការផ្ដល់ជំនួយដល់ស៊ីរី ខណៈអ្នកស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៣៣.០០០នាក់

អង្គការសហប្រជាជាតិបានរិះគន់ជាសាធារណៈកាលពីថ្ងៃចន្ទ ចំពោះការបរាជ័យក្នុងការដឹកជញ្ជួនជំនួយដ៏ចាំចាច់ទៅកាន់តំបន់មួយចំនួនរបស់ប្រទេសស៊ីរីដែលរងការហែកហួរដោយសារសង្រ្គាម ខណៈចំនួនអ្នកស្លាប់បានឡើនដល់ជាង៣៣.០០០នាក់ ពីការរញ្ជួយដីដែលបានអង្រួនប្រទេសទួរគីផងដែរខណៈមានការរំពឹងថាអ្នកស្លាប់នឹងបន្តកើនឡើងថែមទៀត។

ក្បួនផ្គត់ផ្គង់ជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ភាគពាយ័ព្យរបស់ស៊ីរីបានទៅដល់តាមច្រកប្រទេសទួរគី  ប៉ុន្តែប្រធានទទួលបន្ទុកការផ្ដល់ជំនួយរបស់ទីភ្នាក់ងារនេះលោក Martin Griffiths និយាយថាជំនួយជាច្រើនទៀតគឺចាំបាច់សម្រាប់មនុស្សរាប់លាននាក់ដែលលំនៅឋានរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ។

លោក Griffiths  បាននិយាយនៅលើបណ្ដាញសង្គម Twitter  យើងបានបរាជ័យហើយសម្រាប់ការជួយដល់មនុស្សនៅក្នុងប្រទេសស៊ីរីភាគពាយ័ព្យ ។ ពួកគេប្រាកដជាមានអារម្មណ៍ថាត្រូវគេបោះបង់ចោលដោយសារតែការស្វែងរកជំនួយអន្តរជាតិមិនបានទៅដល់៕