អ្នកនៅរស់រានមានជីវិតជាច្រើនទៀត ត្រូវបានរកឃើញខណៈអ្នកស្លាប់ក្នុងការរញ្ជួយដីនៅទួរគី និងស៊ីរីឡើងដល់ជាង១២.០០០នាក់
æ ក្រុមអ្នកសង្គ្រោះនៅតែបន្តទាញអ្នកនៅរស់រានមានជីវិត កាលពីថ្ងៃពុធ ពីគំនរកម្ទេចថ្មនៃការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង១២.០០០នាក់ នៅក្នុងប្រទេសទួរគីនិងស៊ីរី ខណៈពេលវេលានៃការសង្រ្គោះកាន់តែខើច។
រយៈពេល២ថ្ងៃ២យប់ ចាប់តាំងពីការរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ ក្រុមអ្នកស្វែងរកបានធ្វើការទាំងយប់ទាំងថ្ងៃក្នុងសីតុណ្ហភាពដ៏ត្រជាក់ដើម្បីស្វែងរកអ្នកទាំងឡាយដែលនៅតែមានជីវិតក្រោមគំនរកម្ទេចថ្មអគារដួលរលំរាបដល់ដីនៅម្ខាងនៃព្រំដែន។
ប្រធានអឌ្ឍចន្ទក្រហមទួរគី លោក Kerem Kinik បានព្រមានថាពេលវេលា៧២ម៉ោងដំបូងគឺសំខាន់ណាស់ក្នុងការស្វែងរក និងសង្រ្គោះប៉ុន្តែបានលើកឡើងពីភាពស្មុគស្មាញដោយសារកត្តាអាកាសធាតុអាប់អួរខ្លាំង។
ក្រុមបុគ្គលិកសង្រ្គោះបន្ទាន់កាលពីថ្ងៃពុធបានជួយសង្រ្គោះកុមារជាច្រើននាក់ ក្រោមគំនរថ្មអគារបាក់រលំនៅក្នុងខេត្ត Hatay របស់ទួរគីដែលរងគ្រោះធ្ងន់ធ្ងរបំផុត ជាទីដែលទីកប្រជុំជនជាច្រើនរងការបំផ្លិចបំផ្លាញ៕