
ថ្ងៃចេញផ្សាយៈ February 8, 2023
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថាចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបំពេញតួនាទីភារកិច្ចរឹតបន្តឹងការអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសហការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ដូចជា ការផ្សព្វផ្សាយអប់រំច្បាប់ ការងារសង្គ្រោះបន្ទាន់ ជាដើម ទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមចំណែក កាត់បន្ថយអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៤.៥៦១នាក់ ស្មើនឹង៦២% នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធៀបជាមួយចំនួនប្រជាជន និងចំនួនយានយន្ត
ទាំងអស់
៕