លោកតាអាយុជាង៨០ឆ្នាំ សម្រេចក្តីបំណងប្រាថ្នា និងប្រគល់វត្ថុបុរាណអាយុជាង៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ញាតឱ្យកុងទ្រី និងក្រុមគ្រួសារជួបសម្តែងការគួរសម តាមបំណងប្រាថ្នារបស់លោកតា ដែលចង់ជួបសម្តេចដោយផ្ទាល់ និងប្រគល់វត្ថុបុរាណ(ប៉ាន់តែ)អាយុជាង៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍។

លោកតាកុងទ្រី ដែលមានអាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក៏មានបំណងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ៕