
សាច់ញាតិសពជនរងគ្រោះ ស្នើឱ្យ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយផ្សាយ ដើម្បីរកយុត្តិធម៌ ឲ្យប្អូនប្រុស…
ភ្នំពេញ៖ បងប្រុសបង្កើតរបស់សពជនរងគ្រោះបានបង្ហាញស្លាកលេខរថយន្ត ភ្នំពេញ 2BG-5454 ដែលបានបុកមនុស្សស្លាប់ដល់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងស្នើសុំឱ្យជួយផ្សព្វផ្សាយព័ត៌មានករណីប្អូនប្រុសរបស់លោកបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
បើតាមប្រភពដែលបានសរសេរសារទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានថា ខ្ញុំមានរឿងមួយចង់ឲ្យ ឯកឧត្តម ជួយផ្សាយ ប្អូនប្រុសរបស់ខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីធ្វើការត្រឡប់មកផ្ទះវិញ ថ្ងៃទី០៣/០២/២០២៣ ម៉ោង២យប់ ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែងកើតហេតុ នៅផ្លូវលេខ៦០៨ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពខាងលើបន្តថា តាំងពីពេលកើតហេតុមកដល់ឥឡូវនៅតែមិទាន់មានបងៗអ្នកសារព័ត៌មានចុះផ្សាយទេ។ប្អូនប្រុសរបស់ខ្ញុំត្រូវបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ៕
ទន្ទឹមនោះ ប្រភពខាងលើបានស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានជួយចុះផ្សាយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋលោកបានឃើញរថយន្តបង្កជួយរាយការណ៍មកសមត្ថកិច្ចដើម្បីឆាប់រកយុត្តិធម៌ឲ្យប្អូនរបស់លោក៕