ឯកឧត្តម ស សុខា អញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  នៅទីលានជល់ដំរី…

ភ្នំពេញៈ នាព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  នៅទីលានជល់ដំរី ក្នុងតំបន់អង្គរធំ ខេត្តសៀមរាប ។

ពិធីនេះក៏មានការអញ្ជើញរួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ ឯកឧត្តម គីម រិទ្ធី  ឯកឧត្តម ទៀ សីហា អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក អាជ្ញាធរដែនដី គណៈកម្មាធិការរៀបចំ សិស្សានុសិស្សជាច្រើននាក់ផងដែរ៕ ¸