ព្រៃចំណុចអូរអំបិល ភូមិអូរតាម៉េង ខេត្តឧត្តរមានជ័យ ត្រូវរលាយជាបណ្ដើរៗហើយដោយមានមន្ត្រីអភិរក្សឃុបឃិតគ្នាជាប្រព័ន្ធចូលកាប់ឈើ…!

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាព្រៃអភិរក្សជាព្រៃស្អាកត្រូវបានជនខិលខូលមួយក្ដាប់តូចឃុបឃិតត្រូវរ៉ូវគ្នាជាមួយមន្រ្តីអភិរក្សជួលឈ្មួញឈើ ឈ្មោះ ដូរ ឲ្យមកចូលកាប់ឯខ្លួនវិញដាក់មន្ត្រីផ្សេងទៀតឱ្យយាមល្បាតតាមច្រកនីមួយៗជៀសវាងពលរដ្ឋគាត់មកឃើញឬក៏ច្រណែន។អ្នកដែលឈរជើងនៅទីនោះប្រព្រឹត្តបទល្មើសចូលកាប់អាជ្រៀកឈើយ៉ាងអនាធិបតេយ្យ ដោយមិនកោតញញើតជនជាតិបារាំង ឬក៏ជនជាតិថៃ និងឧកញ៉ា សុខ ហុង ដែលគាត់សហការជាមួយបរទេសថែរក្សានិងអភិរក្សសត្វព្រៃដែលរសនៅទីនោះព្រមទាំងព្រៃឈើផងដែរជាង 20ឆ្នាំផ្លាយមកហើយ។

បើយោងតាមការបញ្ជាក់ពីបុគ្គលឈ្មោះដូរ បានអះអាងថា ខ្លួនជាអ្នកស៊ីឈ្នួលអាជ្រៀកឈើទៅអោយឈ្មោះ (ហ៊ារ) ជាមន្រ្តីអភិរក្សសត្វព្រៃស្ថិតនៅចំណុចអូរអំបិល ភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ក្នុងមួយ១ម៉ែត្រគូបចំនួន(៣០០០០០៛ទៅ៤០០០០០៛) ហើយរូបគាត់និងបក្សពួកបានធ្វើសកម្មភាពអាជ្រៀកឈើជាយូរឆ្នាំមកហើយ ប្រភពដដែលបានអះអាងបន្ថែមថា ការអាជ្រៀកឈើនេះគឺលោក (ហ៊ារ) មន្រ្តីអភិរក្សសត្វព្រៃជាអ្នកជួលរូបគាត់ហើយឈើទាំងនេះថាយកទៅធ្វើកន្លែងស្នាក់ការប៉ុស្តិ៍យាមមើលព្រៃនិងសត្វ។ តែធាតុពិតគ្រាន់តែជាលេសនោះទេ ម្យ៉ាងទៀតក្នុងការអាជ្រៀកឈើតើថ្នាក់លើនិងប្រធានអង្គការលោកដឹងដែលឬទេ?

ចំណែកលោកឧកញ៉ា សុខ ហុង បានបញ្ជាក់ថាតំបន់ព្រៃអភិរក្សនេះលោកមើលថែអស់ជាង 20 ឆ្នាំហើយចង់អស់លទ្ធភាពហើយ ចំណែកមន្ត្រីអភិរក្សនេះគឺជាមន្ត្រីបរិស្ថានរបស់ក្រសួងដែលលោកជាអ្នកបើកប្រាក់ខែឲ្យ លោកមិនដែលឲ្យប៉ះពាល់សម្បត្តិធម្មជាតិឡើយ(ដែលមានសំឡេងដើមទាំងស្រុង)។

រីឯលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យឆ្លើយអះអាងថាឈើដែលមានអាយុកាលរាប់រយឆ្នាំនេះគឺកាប់យកទៅធ្វើប៉ុស្តិ៍រោងយាមយ៉ាងរំភើយ។

សរុបសេចក្តីមកបើតាមប្រសាសន៍លោកឧកញ៉ា សុខ ហុង គឺមានការគិតថែរក្សាស្រលាញ់និងអភិរក្សធនធានធម្មជាតិពិត។ចំណែកឯលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យឆ្លើយយកលេសឱ្យតែរួចខ្លួនល្អស្តាប់។

បើយោងតាមប្រភពកម្មកធ្វើការនៅក្នុងទីនោះលួចខ្សឹបប្រាប់ថាសូម្បីតែសត្វបង្គួយមួយដែលកម្មកវៃស្លាប់ក៏ជនជាតិបារាំង ឬក៏ជនជាតិថៃ កាត់ប្រាក់ខែមួយខែដែរចុះទម្រាំនិងអាឈើបំផ្លាញធនធានធម្មជាតិរាប់សិបដើមបែបហ្នឹងតើគាត់ព្រមដែរឬទេ?ពេលនោះដែរក្រុមការងារយើងក៏បានខលទៅលោក (ហ៊ារ )មន្រ្តីអភិរក្សសត្វព្រៃដែលប្រចាំការនៅទីនោះ តែខលទៅជាប់រវល់រហូត។ជុំវិញករណីខាងលើមហាជនមជ្ឈដ្ឋានទូទៅសូមស្នើរដល់ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោកសុខន រិទ្ធិគុន និងលោកប្រធានអង្គការអភិរក្សដែនជម្រុះសត្វព្រៃមេត្តាជួយមើល និងមានវិធានការចំពោះមន្ត្រីដែនអភិរក្សសត្វព្រៃឈ្មោះ(ហ៊ារ)នេះផងទាន។ ព្រោះពេលនេះកំពុងល្បីខ្លាំងណាស់ខាងកាប់បំផ្លាញធនធានធម្មជាតិនៅទីតាំងខាងលើ បើទុកនៅបណ្ដែតបណ្ដោយតទៅទៀតព្រៃសហគមន៍ដែនអភិរក្សសត្វព្រៃនិងត្រូវរលាយអស់ជាពុំខានឡើុយ ៕អង្គហេតុនេះបើសារមុីខ្លួនពាក់ពន្ធ័ចង់បកស្រាយបំភ្លឺអង្គភាពយើងខ្ញុំរងចាំការបកស្រាយគ្រប់ពេលវេលានឹងម៉ោងធ្វើការ៕☎️012 48 52 98/ 071 82 222 57