ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារអ៊ីស្លាមនៅប៉ាគីស្ថានបានឡើងដល់១០០នាក់…!

ការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថានភាគច្រើននៃអ្នកស្លាប់ក្នុងការផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន គឺជានគរបាល ។ ណែកអ្នករបួសបានកើនឡើងដល់២២៥នាក់ហើយ។

មន្ត្រីវេជ្ជសាស្ត្រមួយរូបបាននិយាយថា ចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារអ៊ីស្លាមមួយកន្លែងក្នុងភាគពាយព្យនៃទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១០០នាក់។

ខណៈប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ប្រឈមនឹងហារនីភ័យអសន្តិសុខយ៉ាងធ្ងន់ធ្ងរដែលចេះតែកើនឡើងអំពើហិង្សាពីក្រុមប្រដាប់អាវុធ៕