ឮគេនិយាយ(១០០ដង)មិនស្មើនឹងឃើញផ្ទាល់ភ្នែកម្ដង វិនាសកម្មដែនជម្រកសត្វគូលែនព្រហ្មទេព.!រងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញ..!

´ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៏ពីពលរដ្ឋភូមិអូរតាម៉េង ឃុំ អន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមកថា សូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធជ្រាបជាព័ត៍មាន តំបន់ការពាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពកំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញយ៉ាងរង្គាលក្រោមការបើកដៃពីស្ថាប័នអ្នកការពារក្នុងដែនជម្រក។

តាមប្រភពីប្រជាពលរដ្ឋរស់នៅជិតខាងតំបន់ការព្រៃខាងលើបានបង្ហើបឲ្យក្រុមការងារយើងដឹងថាដីក្នុងតំបន់ដែនជម្រកគូលែនព្រហ្មទេពបច្ចុប្បន្ន នាពេលយប់មានឮម៉ាសុីនត្រង់ស៊ីន័រគោយន្តនិងឡានទ្រហឹងគេអាឈើនឹងដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជម្រកបានយ៉ាងរលូន ក៌ដោយសារមានការឃុបឃិតពីមន្រ្តីការពារក្នុងតំបន់នោះដែរ.!ទើបគេអាច អាឈើដឹកចេញបានយ៉ាងរលូន មិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធក្នុងតំបន់ខាងលើឡើយ។

ប្រភពបន្តទៀតថាដីព្រៃតំបន់អភិរក្សខាងលើគេមិនអនុញ្ញាតឲ្យពលរដ្ឋដើរចូលប្តេសផ្តាស់នោះទេ កុំថាឡើយដល់តែលីកាំបិតពូថៅចូលសូម្បីតែដៃទទេក៏មិនបានដែរ.! ចុះហេតុអ្វី?ពួកអ្នកអាឈើចូលបានដោយពុំមានហាមខាត់ពីអ្នកការពារនៅតំបន់ខាងលើនោះអញ្ចឹង.?

ហេតុនេះហើយពលរដ្ឋនិងមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ក្រសួងមន្ទីរពាក់ព័ន្ធជួយដាក់កំលាំងជំនាញធ្វើការចុះស៉ើបអង្កេតនៅព្រៃតំបន់ដែនជម្រកក្នុងភូមិ អូរ តាម៉េងឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យផងទាន?
ព្រោះពេលនេះល្បីខ្លាំងណាស់មន្រ្តីការពារដែនតំបន់ជម្រកសត្វព្រៃគូលែនព្រហ្មទេពកំពុងត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញកាប់អាឈើជារៀងរាល់យប់.ថ្ងៃ ដូចពាក្យចាស់ពោលថា(កន្ទេលធំនាំគ្នាបន្លំដេក)។

ជុំវិញករណីខាងលើលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានប្រាប់ឲ្យក្រុមការងារយើងដឹងនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ នេះថាសព្វថ្ងៃនេះមានជំនាញពីក្រុមដែលនៅបំពេញការងារនៅតំបន់ដែនជម្រកគូលែនព្រហ្មទេព
ទី១.មន្រ្តីឧទ្យានុរក្សរបស់បរិស្ឋាន.
ទី២.មន្រ្តីអង្ការអភិរក្សសត្វព្រៃកម្ពុជា.
ជាអ្នកមើលនិងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។
ហើយលោកបន្តទៀតថាឈើដែលគេអានោះគឺយកទៅធ្វើស្នាក់ការយាមនៅទីនោះទេ!មិនមានដូចពលរដ្ឋថាមានអ្នកចូលកាប់អាឈើនៅតំបន់ណឹងឡើយ ។

សូមបញ្ជាក់ផងដែរថាតៃកុងត្រង់សុីន័រដែលកំពុងពុុះអាជ្រៀកឈើនោះជាពលរដ្ឋនៅស្រុកវ៉ារិនខេត្តសៀមរាបហើយជាអ្នកស្និទ្ធស្នាលជាមួយម្នាក់ឈ្មោះ ហៀដែលជាអ្នកការពារដែនជម្រកនោះ។
ម្យ៉ាងវិញទៀតគេដឹងថាអ្នកអាជ្រៀកឈើជាឈ្មួញរកសុីបទល្មើសព្រៃឈើយ៉ាងសកម្មក្នុងព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើស្ថិតនៅភូមិរំចេក និងភូមិអូរតាម៉េង និងជាអ្នកស្និតស្នាលជាប្រធានសហគមន៍ផង។

រហូតមកដល់ពេលនេះព្រៃសហគមន៏ជាង(បួនពាន់ហិកតា)បានប្រែក្លាយជាវាលស្ទើរអស់ទៅហើយថែមទាំងសុទ្ធសឹងជាចំការដំឡូងមីរបស់ពលរដ្ឋនិងអ្នកមានអំណាចមួយចំនួនតូចនៅក្នុងខេត្តឧត្តរមានជ័យ៕ នៅមាន(ត)

អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីគ្រប់ជំនាញពាក់ព័ន្ធរាល់ម៉ាងធ្វើការតាមរយះលេខ☎️012 48 52 98/071 82 222 57..