ឈាមស្រែក ស្បែកហៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅខេត្តកោះកុង, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកលើកដែក…!

  1. ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៥៥នាទី កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំ ដោយ លោកឧ.ត្រី ខេង ម៉េងឈាង និងលោកឧ.ត្រី កែវ រ៉េតមុន្នី អនុប្រធាន នាយកដ្ឋាន សហការ ជាមួយ កម្លាំងជំនាញស្នងការ ដ្ឋាន នគរបាល ខេត្ត កោះកុង ស្នងការដ្ឋាន នគរបាល ខេត្ត កណ្តាល ស្នងការដ្ឋាន នគរបាល ខេត្ត ព្រៃវែង ធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផន ចាន់ រ៉ា (ហៅ លៀន ) ភេទប្រុស អាយុ ២២ ឆ្នាំ នៅត្រង់ចំណុចភូមិដេីមអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្ត កណ្តាល ពាក់ ព័ន្ធ ករណី ឃាតកម្ម (ចាក់សម្លាប់មនុស្ស) បណ្តាលអោយជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

គួររំលឹកថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទី ត្រង់ចំណុច ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មា នករណី ឃាតកម្ម (ចាក់ សម្លាប់ មនុស្ស ) ដែលបង្កដោយ ជនសង្ស័យ ឈ្មោះ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទីលំនៅ បច្ចុប្បន្ន ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក។

បច្ចុប្បន្ន ជនសង្ស័យ ខាងលេី បាន នាំមកកាន់ នាយកដ្ឋាន ដេីម្បីប្រគល់ជូន ស្នងការដ្ឋាន នគរបាល ខេត្ត កោះកុង ចាត់ការបន្តតាមនីតិវិធី ៕