បន្ទាប់ពីផ្ទុះរឿងអាស្រូវលោក ខេង វុទ្ធី ត្រូវផ្ទេរការងារចូលទៅទីស្តីការក្រសួងផែនការវិញ

បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយ​ លោកខេង​ វុទ្ធី​ ប្រធានមន្ទីរផែនការខេត្តរតនគីរី​ ត្រូវបានផ្ទេរមកបម្រើការងារនៅទីស្តីការក្រសួងផែនការ ដោយចាត់ឱ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ប្រជាជន និងការអភិវឌ្ឍ។
នេះបេីយោងតាមប្រកាសចុះថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៣។
លោកខេង​ វុទ្ធី​ ប្រធានមន្ទីរផែនការខេត្តរតនគីរី​  ត្រូវបានមន្ត្រីក្រោមឱវាទដាក់ពាក្យប្តឹងមកសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ ពាក់ព័ន្ធការប្រព្រឹត្តអំពេីពុករលួយកិបកេហថវិការដ្ឋ៕