លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ពិនិត្យការចាក់ដី រៀបចំសាងសង់អាគារទីស្នាក់ការរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង…

បាត់ដំបង ៖នៅព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំ​បង បានពិនិត្យការចាក់ដីសម្រាប់រៀបចំសាងសង់អគារទីស្នាក់ការរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត​បា​ត់​ដំបងចំនួន​០១​ខ្នងដែលមានទំហំ ២​៨ម៉ែត្រគុណនឹង៣០ម៉ែត្រស្ថិត​នៅភូមិបែ​កចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបា​ត់ដំបង ខេត្តបាត់ដំបង។

សូមជម្រាបជូនថា​ លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ត្រូវបានថ្នាក់ដឹកនាំប្រកា​សឱ្យទទួលដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង(ស.អ.ក)​ កាលពីថ្ងៃទី​៦ខែ​មករាឆ្នាំ២០២៣​ ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិ ត គន់ គីម អនុប្រធាន និងជាអគ្គលេ ខាធិការស​មាគមអតីតយុទ្ធជនកម្ពុជា។

ការទទួលដឹកនាំលេីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង​ (ស.អ.ក)នៅពេលនេះគឺជាភារកិច្ចថ្មីបន្ថែមទៀតលេីការទទួលដឹកនាំ​លើផ្នែកជំ​នា​ញ​ក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ហេីយជា​ចំណុចចំបងក្នុងការងារនេះគឺលោកបានជម្រុញឱ្យកិច្ច​ដំណើរការស្ថាបនាសាងសង់អាគារទីស្នាក់កា​រ​រប​ស់​សមាគម​ ក្នុងខេត្តបាត់ដំបង​ ឱ្យបានឆាប់ជា​មុនសិនដេីម្បីជាទីកន្លែងសម្រាប់ឱ្យក្រុមការងារបំពេញភារកិច្ចប្រកបដោយប្រសិទ្ធិភាពនិងការទទួលខុសត្រូវ​ ស្រប​តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នា​យ​ឧត្ដមសេ​នី​យ៍ កិត្តិសង្គហបណ្ឌិត គន់ គីម​ នាឱ​កាស​នៃពិធីប្រកាសប្រគល់ភារកិច្ចជូនលោ​កឧត្តមសេ​នីយ៍ស្នងការ​នាពេល​នោះ​៕