ឈ្មួញជនជាតិវៀតណាមសម្រកនាំសត្វស្លាបនិងពពូកសត្វល្មូនឆ្លងដែនទៅស្រុកយួនយ៉ាងពេញបន្ទុកតាមច្រកយិនយ៉ាអាជ្ញាធររក្សាភាពស្ងៀមស្ងាត់…!

ខេត្តតាកែវ÷តាមសេចក្តីរាយការណ៍ពីច្រករបៀងយិនយ៉ាខ្មែរហៅច្រកសំបុកមាន់នៅឃុំកំណប់កែវស្រុកគីរីវង្សខេត្តតាកែវមកថា៖មានក្រុមឈ្មួញជនជាតិវៀតណាម៣នាក់បានរកសុីជុំនួញនាំសត្វព្រៃឆ្លងដែនទៅលក់នៅស្រុកយួនយ៉ាងពេញបន្ទុក។ ក្រោមការបើកភ្លើងខៀវពីសំណាក់លោក ចន្ថា មេប៉ុស្តិ៍ស្ដីទីការពារព្រំដែនឃុំកំណប់កែវស្រុកគីរីវង្សខេត្តតាកែវ។

តាមប្រភពបានឲ្យដឹងទៀតថាឈ្មួញជនជាតិវៀតណាមដែលរកសុីជំនួញសត្វព្រៃឆ្លងដែនត្រូវបានគេស្គាល់ឈ្មោះថា÷
១.ឈ្មោះ ចែ ង៉ា
២.ឈ្មោះ ចែកាម
៣.ឈ្មោះ ចែភឿង
ឈ្មួញទាំង៣នាក់ខាងលើដោយគេរកសុីប្រកប របរ អាជីវកម្មជុំនួញសត្វព្រៃមានសត្វ
ស្លាបគ្រប់ប្រភេទដូចជា ប្រវឹក.ប្រវែក ស្មោញ.ថ្លុម.កុក.ក្រសារ ទាព្រៃ.មាត់ទឹកនិងអណ្តើក កន្ធាយ ពស់.ពស់វែក ខ្យង អន្ទង់កណ្ដុរ។ល។និង។ល។
ហើយពួកឈ្មួញខាងលើគេរកសុីជាច្រើនឆ្នាំមកហើយមិនដែលមានមន្រ្តីជំនាញណាធ្វើការបង្រ្កាបទប់ស្កាត់ឡើយ។
ដោយក្រុមឈ្មួញតែងអួតអាងថាមានខ្នងបង្អែកដ៏រឹកមាំពីសំណាក់លោក ចន្ថាមេប៉ុស្តិ៍ស្តីទីកំណប់កែវ បើកភ្លើងខៀវដោយរលូន។ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាលោកមេប៉ុស្តិ៍ស្ដីទីកំណប់កែវមានភាគហ៊ុន!ហើយឬយ៉ាង?បានជាប្ដូរនិងការមិនបង្ក្រាប។

ជាក់ស្ដែងនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៍មានបានចុះដល់ទីតាំងនោះក៏ពើបប្រទះឃើញជាក់ស្ដែងនៅការដឹកជញ្ជូនសត្វព្រៃឆ្លងដែនពិតប្រាកដមាន។គឺមានរម៉កដឹកជញ្ជូនចេញពីស្រុកខ្មែរមកផ្ទេរដាក់រថយន្តមានស្លាកលេខយួន(67H 027.88)ចំណុចច្រកយិនយ៉ាទល់មុខកាស៊ីណូក្បែរប៉ុស្តិ៍ការពារព្រំដែនកំណប់កែវ។ ក្រុមឈ្មួញនោះដោយគេស្គាល់ថាឈ្មោះចែ ង៉ា ជាជនជាតិវៀតណាមនិងគូរកន.កម្មករជាច្រើនទៀត។
ក្រុមសារព័ត៌មានយើងបានសួរនាំកម្មករទាំងនោះតែឆ្លើយថា(ហុងបៀក) តែក្នុងចំណោមកម្មករទាំងនោះមានម្នាក់បានខ្សឹបប្រាប់ប៉ៃឡាន់ៗមកថាពួកឈ្មួញជនជាតិវៀតណាមជាច្រើនតែងតែដើរប្រមូលទិញពពួកសត្វទាំងនោះនៅក្នុងស្រុកខ្មែរ រួចដឹកជញ្ជូនឆ្លងដែនយ៉ាងអាណាធិបតេយ្យទៅស្រុកយួនតាមច្រកយិនយ៉ានេះជាប្រចាំ។ប៉ុន្តែមានម្ដងម្កាលដែរៗគេដឹកចេញតាមច្រកព្រំដែនភ្នំដឹង។ ហើយនេះជារបស់ ចែ ង៉ា ផ្ទះនៅផ្សារទន្លាប់ស្រុកគីរីវង្សជាមេឈ្មួញ។

ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានយើងបានខលទំនាក់ទំនងទៅលោក វរៈសេនីឯក នូ វណ្ណៈមេវរៈការពារព្រំដែនគោក( 603 )លោកឆ្លើយថាពុំមានរបាយការណ៍ប្រាប់ទេអត់ដឹង.តែមួយសន្ទុះក្រោយមកលោកបានឆ្លើយតាមប្រព័ន្ធតេក្រាមតបថាពិតជាមានមែនតែមានខ្យងក្រហម.ក្តាម.កណ្ដុរ.និងអន្ទង់ប្រហែល ១០ គីឡូបុណ្ណោះ។

មហាជនស្នើសុំដល់មន្ទីរពាក់ព័ន្ធនិងមន្ត្រីជំនាញមានវិធានការទប់ស្កាត់និងបង្ក្រាបផង បើពុំដូច្នោះទេប្រភេទសត្វស្លាបនិងសត្វល្មូនទាំងនោះច្បាស់ជារលាយហិនហោចអស់ពីរស្រុកខ្មែរមិនខាន។

យ៉ាងណាមិញលោកឧត្តមសេនីទោ ឈៀង ផាន់ណារ៉ា ស្នងការខេត្តតាកែវនិងលោកវរះសេនីឯក នូ វណ្ណះ មេវរះការពារព្រំដែនគោក(603(មេត្តាមានចំណាត់ការក្តៅនិងដុះក្អែលលោក ចន្ថា មេប៉ុស្តិ៍ស្តីទីប៉ុស្តិ៍កំណប់កែវនេះផងព្រោះពេលនេះកំពុងល្បីខ្លាំងណាស់បើកដៃឲ្យក្រុមឈ្មួញនាំសត្វព្រៃខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមបានដោយរលូន។បើទុកបណ្ដែតបណ្ដោយមន្ត្រីរូបនេះធ្វើព្យុះធ្វើភ្លៀងបន្តទៀតអាចបង្កប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលគេល្អៗនិងមន្ត្រីថ្នាក់ដឹកនាំនគរបាលក្នុងខេត្តផងក៏ថាបាន៕

អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ☎️012 485 298/071 82 222 57..