សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្ងៃស្អែកនេះអញ្ជើញជាគណៈធិបតីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នឹងអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីកនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៧ ចាប់ពីរង្វល់មូលស្គន់ទីរួមស្រុកជើងព្រៃរហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករាឆ្នាំ២០២៣ស្អែកនេះ។

កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារនិងស្ថាបនាឡើងវិញកាលពីឆ្នាំ ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)មានទទឹង៧ម៉ែត្រនិង៩ម៉ែត្រ ។ កំ ណាត់ផ្លូវនេះរួមជា មួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានគីហ្សូណា)ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន ។ ក្រោយ មកដោយសារកំណើនសេដ្ឋកិច្ចគួបផ្សំ នឹងសកម្មភាពចរាចរណ៍របស់អ្នកដំណើរនិងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុកបានប្រែក្លាយកំណាត់ផ្លូវនេះឱ្យទៅជា «ផ្លូវកដប»ដែលមានសភាពចង្អៀតមាន ការកកស្ទះនិងមានគ្រោះថ្នាក់ញឹកញាប់ទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវនេះឡើងវិញ ឱ្យបានធំទូលាយនិងល្អប្រសើរជាង មុន។

គម្រោងពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវ ជាតិលេខ៧ នេះមានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គន់ទីរួមស្រុកជើងព្រៃទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ ចាមនឹងត្រូវស្ថាបនាជាប្រភេទ ផ្លូវក្រាលបេតុងកៅស៊ូ(AC)កម្រាស់៩សង់ទីម៉ែត្រនិងពង្រីកទទឹងតួផ្លូវពី ២គន្លងទៅ៤គន្លងដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។

គម្រោងនេះនឹងរួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១ កន្លែងប្រវែង ៤០ ម៉ែត្រមានទទឹង ២៤ ម៉ែត្រស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀតប្រវែងសរុប ១០៦ ម៉ែត្រមានទទឹង ១២ ម៉ែត្រនិងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែងបំពាក់ កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត២ កន្លែងបំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាតនិងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion)ចំនួន ២ កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)និងត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ ខែនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦ គ្រោ ងចំណាយថវិកាសរុបជាង ១១៧លាន ដុល្លារអាមេរិកដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាត គ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។

កំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្តរួមមាន៖តភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់)ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញនិងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែក ស្រុកព្រៃឈរ ជាមួយផ្លូវជាតិលេខ៦០ ទៅផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ តភ្ជាប់ទៅកាន់ស្រុកកងមាស។ កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ផងដែរជាមួយផ្លូវជាតិលេខ៧១ត្រង់ចំណុច ផ្លូវបំបែកត្រើង ទៅកាន់ស្រុកចំការលើនិងចំណុចផ្លូវបំបែកកំពង់ថ្មនិងតភ្ជាប់ទៅស្រុកស្ទឹងត្រង់តាមរយៈផ្លូវជាតិលេខ៧១សេ។

បន្ថែមពីលើនេះកំណាត់ផ្លូវជាតិនេះក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែងនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ឆ្ពោះទៅកាន់ ខេត្តត្បូងឃ្មុំនិងផ្លូវជាតិលេខ៧៦និងផ្លូវជាតិលេខ៧៨ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសានរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌ លគិរីនិងខេត្តរតនគិរីផងដែរ។ មួយ វិញទៀតកំណាត់ផ្លូវជាតិនេះក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយ វ៉េយលេខ១១ (AH11)ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុ ជានិងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ (GMS)ផងដែរ។

https://t.me/bayonradiofm95Mhù