បែកធ្លាយអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោកប៉ែនធារ៉ាត់ឲ្យពលរដ្ឋបង់ប្រាក់១ភូមិចំនួន 6លានរៀលជាថ្នូរមិនបង្រ្កាប…
ខេត្តកំពង់ធំ÷មានការបែកធ្លាយពីប្រជាពលរស់នៅតាមដងបឹងទន្លេសាទក្នុងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំមកថា÷ពលរដ្ឋប្រករបរនេសាទចំនួន៥ភូមិជាលក្ខណៈគ្រួសារត្រូវបានលោក ប៉ែន ធារ៉ាត់អនុប្រធាននៃមន្ទីរបរិស្ថានខេត្តកំពង់ធំកំណត់ឲ្យពួគាត់ចំនួន៥ភូមិបង់ប្រាក់ចំនួន ៦០០០០០០៛ ប្រាំមួយលានរៀលក្នុង១ភូមិ។
តាមប្រភពពីពលរដ្ឋភូមិឃុំខាងលើបានលើឡើងថា÷
កាលពីកំឡុងដើមខែធ្នូឆ្នាំ២០២២កន្លងមកពួកគាត់ត្រូវបានលោក ប៉ែន ធារ៉ាត់
នៃមន្ទីរបរិស្ថានខេត្តកំពង់ធំបានកំណត់
យកលុយពីពួកគាត់ក្នុងភូមិ១ៗចំនួន៦០០០០០០៛ប្រាំមួយលានរៀលក្នុង១រដូវ។
ពួកគាត់បានលើកឡើងថា÷លោក ប៉ែន ធារ៉ាត់ បានកំណត់យកប្រាក់ពីពួកគាត់ចំនួន៥ភូមិក្នុង១ភូមិ៦លានរៀលសូម្បីតែពួកគាត់សុំឲ្យបន្ធូរបន្ថយដោយជីវឆភាពខ្វះខាតមានទាំងលោកមេភូមិជួយសំរួលសុំឲ្យតែប្រាក់ចំនួន៥លានរៀល។ តែលោកប៉ែនធារ៉ាត់ដាច់អហិង្កាមិនព្រមទទួយកឡើយ។
ទើបពលរដ្ឋរកនេសាទតិចតួចក្នុងភូមិឃុំខាងលើប្រមាណរាប់រយ១០០គ្រួសារនាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញាធរភូមិឃុំស្រុកដើម្បីសុំឲជួយអន្តរាគមន៍បន្ធូបន្ថយដល់ពួកគាត់ផង។
ប្រភពបន្តថានាពេលកន្លងមកលោក ប៉ែន ធារ៉ាត់ តែងតែធ្វើការគំរាមគំហែងលើប្រជាពលរដ្ឋណាដែលរកសុីបទល្មើសនេសាទបន្តិចបន្តួចជាលក្ខណៈគ្រួសារ បើមិនព្រមបង់ប្រាក់ឲ្យរូបគេទេគឺច្បាស់ជាលោកបញ្ជារកូនចៅក្រោមឱវាទចុះទៅបង្ក្រាបកាប់កំទេចចោលគ្មានសល់។
តែបើចំពោះមេឈ្មួញធំៗដែលគេរកស៊ីបទល្មើសដាក់ឧបករណ៍នេសាទយ៉ាងពេញបន្ទុកព្រោងព្រាតតាមមាត់ទន្លេហើយពួកឈ្មួញទាំងនោះគេសែនព្រេនបង់លុយឲ្យរូបខ្លួនគឺអាចរកបទល្មើសនេសាទអ្វីៗបានតាមតែអំអើចិត្តដោយគ្មានការរំខានពីលោកប៉ែនធារ៉ាត់សោះឡើយ។
គួររំលឹកផងដែរថា លោក ប៉ែនធារ៉ាត់នាពេលកន្លងមកធ្លាប់មានរឿងអាស្រូវបានដឹកនាំកម្លាំងចុះបង្ក្រាបប្រជាពលរដ្ឋដែលមកតវ៉ារឿងកម្លាំងបរិស្ថានរបស់ខ្លួនចុះកាប់បំផ្លិចបំផ្លាញឧបករណ៍នេសាទរបស់ពួកគាត់ជាលក្ខណៈគ្រួសារ។ ហើយត្រូវលោក ប៉ែន ធារ៉ាត់បញ្ជាឲ្យកូនចៅប្រើធម៌ក្តៅបាញ់គំរាមសំឡុតសំដៅពលរដ្ឋបំបាក់ស្មារតីឲខ្លបខ្លាចបាក់ស្បាតរហូតមក។
ហេតុនេះហើយប្រជាពលរដ្ឋក្នុងឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំទាំងមូលចំនួន ៥ ភូមិមានដូចជា៖
១.ភូមិពាមបាង
២.ភូមិដូនស្ដើង
៣.ភូមិបាឡត
៤.ភូមិពៅវើយ
៥.ភូមិក្រពីងត្រឡាច
ពួគាត់ស្នើសុំដល់ថ្នាក់លើក៏ដូចជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ងួន រតនៈ អភិបាលនៃខណៈអភិបាលខេត្តកំពង់ធំនិងលោក តុបកក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមេត្តាជួយមើលលោក ប៉ែន ធារ៉ាត់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំង់ធំផងទាន?ព្រោះពេលនេះកំពុងល្បីជះក្លិនអាសោចមិនល្អរឿងប្រព្រឺតអំពើពុកលួយតាមរយៈការកៀបសង្កត់គំរាមកំហែងកំណត់យកប្រាក់ពីពលរដ្ឋដែលប្រកបរបនេសាទតិចតួចរកព្រឹកខ្វះល្ងាចដើម្បីតែអង្ករច្រកឆ្នាំងចិញ្ចឹមក្រពះតែប៉ុណ្ណោះ៕
ជុំវិញករណីខាងលើអង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅលោក ប៉ែន ធារ៉ាត់ តាមប្រព័ន្ធ តេលេក្រាមលោកតបថាពុំមានករណីណឹងទេ ជាខ្លី។
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធតារយះ☎️012 48 52 98/071 82 222 57.វគ្គ១