អាជ្ញាធរខេត្តបន្ទាយមានជ័យរងការរិ:គន់ពីពលរដ្ឋពុំមានចំណាត់ការលើរថយន្តក្រុមឈ្មួញដឹកអាចម៌ដីឡើយ ..!

បន្ទាយមានជ័យ÷អាជ្ញាធរខេត្តបន្ទាយមានជ័យរងការរិ:គន់ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលំមួយខ្សែរចូលខ្លោងទ្វាវត្តក្នុងភូមិអន្លង់ស្វាយសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ តាមការ រៀបរាប់ពីបងស្រីម្នាក់រស់នៅជាប់ផ្លូវនៅភូមិឃុំខាងលើបានលើកឡើងថា÷ សព្វថ្ងៃពួកគាត់ពិបាកក្នុងការ រស់នៅក្នុងមូលដ្ឋានរបស់គាត់ខ្លាំងណាស់ដោយសារក្រុមរថយន្តធំៗដឹកដីជាច្រើនគ្រឿងធ្វើការដឹកជញ្ជូនអាចម៌ដីពុំមានធ្វើការស្រោចទឹកលើដងផ្លូវនោះឡើយ។

ទើបបណ្តាលឲ្យលំអងធូលីដីហុយជះមកលើផ្ទះបងប្អូនប្រជាពលរដ្ឋធ្វើឲ្យពីបាកក្នុងការដកដង្ហើមមែនទែន។

ប្រភពបន្តទៀតថា÷ម្ចាស់អាជីវកម្មប្រកប របរដឹកអាចម៌ដីលក់ខាងលើ ត្រូវបានគេស្គាល់ឈ្មោះហួត ជាមន្រ្តី នគរបាល នៅ
ខេត្តបន្ទាយមានជ័យ ដោយគេប្រកប អាជីវកម្មដឹកអាចម៌ដីលក់នេះជាច្រើនឆ្នាំមកហើយដោយគេដាក់អាចម៌ដីឡើងពេញៗព្រៀបនិងពុំមានការគ្របតង់ឲ្យបានត្រឹមត្រូវឡើយ ហើយគេមិនឃើញអាជ្ញាធរនិងជំនាញណាម្នាក់ធ្វើការហាមឃាត់សោះឡើយ រីឯរណ្តៅដីវិញនោះគឺកាយជម្រៅជ្រៅស្ទើរតែដល់ក្បាលប្រេតទៅហើយតែជំនាញក៏មើលពុំឃើញដែរ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថាកាលពីមុនប្រជាពលរដ្ឋបានធ្វើការជម្រាបទៅដល់អាជ្ញាធរភូមិសង្កាត់ម្តងដែរតែមិនឃើញមានចំណាត់ការនោះទ ហេតុនេះហើយពួកគាត់សំុំសំណូមពរដល់អាជ្ញាខេត្តជួយមានវិធានការចាត់ការលើក្រុមរថយន្តដឹកអាចម៌ដីខាងលើនេះផង ព្រោះពេលនេះរថយន្តដឹកអាចម៌ដីរបស់មន្រ្តីនគរបាលឈ្មោះ ហួត បានដឹកអាចម៌ដីបង្ករឲ្យមានភាពហុយពេលខ្យល់បក់បោកមកលើផ្ទះពួកគាត់ម្តងៗធ្វើឲ្យពិបាកដកដង្ហើមស្ទើរតែ
ពុំរួច។
ជុំវិញបញ្ហាការរអ៊ូរទាំរបស់ពលរដ្ឋខាងលើអង្គភាពយើងបានខលទំនាក់ទំនងទៅម្ចាស់អាជីវកម្មពីបញ្ហាការហុយធ្វើអោយប៉ះពាល់ដល់សុខភាពពលរដ្ឋ ម្ចាស់ឆ្លើយយ៉ាងខ្លីថាគាត់រវល់ច្រើនណាស់គ្មានពេលស្រោចទឹកអោយទេ។តែដល់សួររឿងច្បាប់ទំលាប់ថាមានគ្រប់អស់ហើយ ក្រុមការងារយើងសួបន្តដល់រឿងជីករណ្តៅដីជម្រៅជាង ១០ ម៉ែត្រគាត់ក៏ចុចបិទទូរសព្ទភ្លាមតែម្តង។

បើនិយាយពីរឿងសុខភាពពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង
ពីបញ្ហាហុយលំអងធូលីនេះព្រោះវាបណ្តាលប៉ះពាល់សុខភាពពលរដ្ឋទាំងក្មេង ចាស់
បើសិនជាអាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបណ្តែតបណ្តោយម្ចាស់ជីវកម្មធ្វើដូចរាល់ថ្ងៃនេះតទៅទៀត៕
អង្គភាពយើងខ្ញុំរង់ចាំនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការទំនាក់ទំនង☎️012 48 52 98/071 82 222 57.