ក្រុមកាំបិតធំ មើលរឿងចិន ច្រើនពេក? ធ្វើត្រាប់តាមឥឡូវជាប់រន្ទាក់ប៉ូលីសហើយ ….!

មកភ្នំពេញ៖ ក្រុមអ្នកលេងកាំបិតធំ នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យតី២មានគ្នាចំនួន៣នាក់ត្រូវសមត្ថកិច្ចក្របួចបានហើយ បន្ទាប់ពីធ្វើសកម្មភាពកោងកាចវាយទៅលើគូទំនាស់យ៉ាងសាហាវឃោរឃៅ ប្រដាប់ដោយដំបង និងកាំបិតធំដែលធ្លាប់ឃើញគេប្រើក្នុងរឿងសាមកុកភាគចិនផងដែរ។

កាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឪ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចជា៖

ទី១ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ឆ្នាំ.

ទី២ ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤.

និងទី៣ឈ្មោះ ម៉េង សុខ ហេង ភេទប្រុស អាយុ១៥ ជនសង្ស័យទាំង០៣ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានចាប់ក្របួចបញ្ចូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការសាកសួរនាំ និងអនុវត្តតាមនិតិវិធីច្បាប់ ៕