កម្មវិធីក្រុងពាលីឧប្បដ្ឋានថ្មីសាសនាហិណ្ឌូព្រហ្មម៉ាញ់…!
សៀមរាប វិធីសាស្ត្រនិកព្រហ្មម៉ាញ់សាសនាឥណ្ឌូដែលដឹកនាំដោយលោកគ្រូ(សេ លីត)មកពីឥណ្ឌា…!
ខេត្តសៀមរាប នៅថ្ងៃទី២ខែមិថុនាឆ្នាំ ២០២២ក្រុមសាស្ត្រនិកសាសនាព្រហ្មម៉ាញ្ញ់សាសនាហិណ្ឌូដែលដឹកនាំដោយលោកគ្រូ(សេ លីត)មកពីប្រទេសឥណ្ឌាបានប្រារព្ធវិធីដើម្បីសុំព្រះធណីកន្លែងថ្មីសម្រាប់កសាងទីសក្ការៈបូជាដែលស្ថិតនៅក្នុងភូមិ ស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងកម្មពិធីនោះដែរក៏មានវត្តមានការអញ្ជើញចូលរួមពីសាស្ត្រនិកសាសនាជាច្រើនរូបមកពីប្រទេសឥណ្ឌានឹងមកពីក្រុងភ្នំពេញយ៉ាងអធឹកអធម។
ហើយពិធីនេះប្រព្រឹត្តឡើងនៅវេលាម៉ោង 9:30នាទី ព្រឹកហើយនិងបញ្ចប់ទៅវិញនៅ វេលា១១ ១៥នាទីរសៀលថ្ងៃខែដដែល.
កម្មវិធីមានចែកចេញជា៖
-ពិធីជួបជុំសាស្ត្រនិកសាសនា
-ពិធីនិមន្តព្រះសង្ឃសូត្រមន្តប្រស់ព្រំឧប្បដ្ឋានសុំសេចក្តីសុខសេចក្តីចំរើននៅទឹកដីចាប់បដិសន្ធិថ្មី
-ពិធីក្រុងពាលីដែលប្រព្រឹត្តទៅដោយលោកអាចារ្យគ្រូនឹងព្រះសង្ឃនិមន្តមកពីប្រទេសឥណ្ឌាចំនួន២អង្គដើម្បីសែនព្រេនសុំសេចក្តីសុខសេចក្តីរើនសម្រាប់នៅទីស្ឋានសាងសង់ទីសក្ការបូជានៅតាមតំបន់ពាំនាំផ្សព្វផ្សាយព្រហ្មម៉ាញ់សាសនាហិណ្ឌូឲបានទូលំទូលាយទូទាំងសលកលោក។
ផ្សាយចេញថ្ងៃ ទី២ ខែមិថុនា ឆ្នាំ២០២២.!