តើវាសនាព្រៃលិចទឹកបឹងទន្លេសាបខេត្តកំពង់ធំអាចគង់វង្សដល់ពេលណា!

តើវាសនាដីព្រៃលិចទឹកបឹងទន្លេសាបសម្រាប់ខេត្តកំពង់ធំ អាចនឹងនៅទំនេរបានយូរដល់ពេលណា ខណៈដែរក្រុមឈ្មួញក្រាក់ៗដែលមានដីរាប់រយពាន់ហិកតាកំពុងតែមានអារម្មណ៏ត្រេកអរ រហូតដល់មានក្រុមខ្លះបានសែនដាក់ជ្រូកខ្វៃរួចទៅហើយ ! ក្រោយពេលដែលក្រុមការងារ គណៈប្រតិភូរបស់រាជរដ្ឋាភិបាល ចុះធ្វើការកែតម្រូវ ព្រំប្រទល់រវាងដីតំបន់២ និងតំបន់៣ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ!
មហាជនជាច្រើនមជ្ឈដ្ឋានចូលរួមគាំទ្រចំពោះការកែប្រែព្រំប្រទល់រវាងតំបន់២និងតំបន់៣នេះ ព្រោះអាចអោយប្រជាកសិករ ដែលធ្លាប់អាស្រ័យផលបានដីបន្តិចបន្ទួចរបស់ពួកគាត់មកធ្វើកសិកម្មមកវិញ!

តែដោយឡែកមហាជនក៏កំពុងតែទន្ទឹងឃ្លាំមើលថាតើក្នុងចំនោមការកែតម្រូវព្រំប្រទល់នេះ ក្រុមឈ្មួញដែលមានដីច្រើនរាប់សិបហិកតា ណាខ្លះទទួលបានដីពីតំបន់បីមកជាដីតំបន់ពីរ ខណៈដែលកាលពី ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រើធម៍ក្តៅ ដើម្បីអោយ ក្រុមពួកឈ្មួញទាំងនោះយកដីប្រគល់ជូនរដ្ឋវិញ ។

នេះគឺថាក្រុមឈ្មួញទាំងនោះខ្លះរួញកដូចអណ្តើក ខ្លះខំបិទបាំងថាដីចំនុចតំបន់នោះ កន្លែងនោះ មិនមែនជាដីរបស់ខ្លួនទេ ខ្លះរត់ចោលស្រុក យកតែប្រាស់អាយុ …..! តែពេលនេះគឺ….! មានរហូតដល់ក្រុមពួកឈ្មួញខ្លះហានយកដីតំបន់បី លួចជួលអោយប្រជាពលរដ្ឋធ្វើស្រែដើម្បីបំភ័ណ្ឌភ្នែកថ្នាក់លើ៕