រណ្ដៅដីខ្នាតយក្សរបស់ លោក ភីវ ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពេញផ្លូវរាល់ថ្ងៃ ខុសបទដ្ឋានបច្ចេកទេសក្នុងស្រុកអូរជ្រៅ..?

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញឡានដឹកដីខ្នាតធំៗផ្ទុករាប់សិបម៉ែត្រគូបដែលគេស្គាល់ថាជារបស់លោក ភាវ កំពុងធ្វើសកម្មភាព យកគ្រឿងចក្រជាច្រើនគ្រឿងសម្រុក ជីកកាយអាចម៍ដីយ៉ាងជ្រៅ រាប់ឆ្នាំមកហើយ មិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុកអូរជ្រៅ និងមន្ត្រីជំនាញរ៉ែថាមពលខេត្ត.ក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖ទីតាំងរណ្តៅដីមួយកន្លែងនេះកំពុងបន្តធ្វើអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនចររាចរណ៍លើផ្លូវជាតិលេខ(៥៨)ស្ទើរប្រេះថ្នល់ទៅហើយយកលក់អោយឈ្មួញយកលុយដាក់ ហ៊ោ ប៉ាវ ដោយមិនខ្វល់ពីផលប៉ះដល់សម្បត្តិជាតិនិងបាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែរនោះទេ។

ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស ក្នុងចំណុច ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តើលោក អ៊ំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យបានជ្រាប រឿងរណ្ដៅខ្នាតយក្សមួយហ្នឹងហើយឬនៅ តើលោក នឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងដែររឺទេ?

ចំណែកឯលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែថាមពលខេត្ត អង្គភាពយើងទំនាក់ទំនងខលសុំការបំភ្លឺលើកទូស័ព្ទរួច ចុះបិតដូចសព្វដងមិនដែលបានសួរនាំរកហេតុផលអីទេ បើមិនបិតទូស័ព្ទ ក៏ខលមិនលើកដែរចំពោះមន្ត្រីរូបនេះ។

ជុំវិញរឿងរណ្តៅនេះ ប្រជាពលរដ្ឋ អំពាវនាវដល់ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពល ចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចមួយចំនួនដូចជា លោក ភាវ នេះកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពលឲបានត្រឹមត្រូវទេ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពាវនាវដល់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយយកអាចម៍ដីមួយកន្លែងនេះផង ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ ដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាត្រឹមត្រូវ នោះទេកេងប្រវ័ញធ្វើអោយបាត់បង់ដល់ចំណូលពន្ធរដ្ឋ៕

អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ,☎️012 48 52 98/071 82 222 57!