ម៉ូតូកង់បី បុក ម៉ូតូ ក្មេងស្រីជិះគ្នា (៣នាក់ . រងរបួសស្រាល២ ស្លាប់១ នាក់) នៅបណ្តោយផ្លូវ (ZOA)

ក្រុងប៉ោយប៉ែត : នៅថ្ងៃទី ២៦.ធ្នូ.ឆ្នាំ២០២២ នៅវេលាម៉ោង៤.៤៥នាទីល្ងាច នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដ៏គួឲ្យរន្ធត់ បណ្តាលឲ្យក្មេងស្រីម្នាក់អាយុប្រហែល៨ទៅ៩ឆ្នាំស្លាប់មួយរំពិច នៅនិងកន្លែងកើតហេតុ ស្ថិតនៅបណ្តោយផ្លូវ (ZOA)នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍គ្រោះថ្នាក់នេះបើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះ គឺបណ្តាលមកពីម៉ូតូកង់បីដាក់លើសចំណុះហើយបើកក្នុងល្បឿនលឿនស្របទិសគ្នាពីលិចមកកើត ហើយ បុកចំពីក្រោយម៉ូតូ ក្មេងរងគ្រោះដែលជិះគ្នា៣នាក់ ពេញទំហឹង ចំណែកក្មេងរងគ្រោះធ្វើដំណើរ ៣នាក់បងប្អូន បុកហើយបងៗ២នាក់បើក ទៅកៀនថ្នល់ ចំណែកប្អូនស្រីនៅជាប់ និង ម៉ូតូកងបី កិនពីលើបាក់ធ្គាមបែកក្បាល ធ្វើឲ្យក្មេងស្រីរងគ្រោះស្លាប់ភ្លាមៗតែម្តង ចំណែកនាក់បើកបរកងបីត្រូវបាន កំលាំងប៉ុស្តិ៍រដ្ឋបាល ធ្វើកាឃាត់ខ្លួនបានរួចនាំយកទៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕