ក្រុមហ៊ុន(ដោន)នៅខេត្តព្រះវិហាររងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ននិងមហាជន…!

ក្រុមហ៊ុន ដោន ស្ថិត នៅខេត្តព្រះវិហារ បានរងការរិះគន់យ៉ាងខ្លាំងថា ធ្វើសកម្មភាពដឹកឈើ យ៉ាងគគ្រឹកគគ្រេងតែសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប …..!

ខេត្តព្រះវិហារ៖ យោងតាមប្រភពពីអ្នកសារព័ត៌មាននៅក្នុងស្រុកបានដឹងថាក្រុមហ៊ុន ដោន សង្ស័យប្រមូលទិញ ឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ រួចដឹកចូលក្រុមហ៊ុន បំលែងឲ្យជាឈើស្របច្បាប់ ក្នុងនោះមានប្រភេទ ឈើលេខ១ផ្ចឹក ស្រឡៅ ត្រាច ឈ្លីច នឹងឈើលេខ២ ឈើទាលផ្តៀករួចបំលែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC) លើកដាក់ឡានខ្នាតយក្យ យកទៅលក់នៅតាមបណ្តាលខេត្ត ផ្សេងៗ។

ជាក់ស្ដែងនៅវេលាម៉ោង១៨ .៥១នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានរថយន្តម៉ាកវេអង (V1 ) ចំនួន២គ្រឿងដឹកឈើ ចេញពីក្រុមហ៊ុន ដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហា តាមបណ្តោយផ្លូវជាតិលេខ(៦២)បានដោយរលូន ចំណែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហា ខាងអង្គភាពព័ត៌មានយើងបានរាយការណ៍ជូន តែដោយលោកឆ្លើយថាជាប់រវល់ ក្រោយមកបិទទូរសព្ទតេលេងចូល។

សូមបញ្ជាក់ថា ក្រុម ហ៊ុន ដោន ត្រូវបានទទួលសិទ្ធិ ដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីពន្ធសួយសារ ជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទានបានអស់ជាយូឆ្នាំមកហើយ។ ប៉ុន្តែឈើដែលក្រុមហ៊ុន ដោន កំពុងដឹកជញ្ជូនសឹងប្រេះផ្លូវជាតិនោះ អាចជាឈើដែលក្រុមហ៊ុនប្រមូលទិញឈើ អនាធិបតេយ្យចេញពីព្រៃការពារគូលែនព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃ ព្រះរការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ។

តាមពីប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យខុសច្បាប់ពីប្រជាពលរដ្ឋ នៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណា ចុះទប់ស្កាត់ឡើយ។

ជុំវិញករណីនេះដែរ លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះអាងប្រាប់បណ្ដាអ្នកសារព័ត៌មានថា មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញឡើយ។ លោកថា កូនចៅរបស់លោក នៅក្បាលដំរីចំនួន២ក្រុម បើសិនជាមានដឹកឈើចេញពីចំណុចខាងលើមែនចាំលោកសួទៅកូនចៅរបស់លោក។

ចំណែក លោក ឃាង វិរិ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយទូស័ព្ទខលមិនចូល។
ចំពោះការលើកឡើងបែបនេះសារព័ត៌មានគេហទំព័រស្ម័គ្រជាតិ tv onlineនៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដោន នៅឡើយទេ ដោយមិនមានលេខទាក់ទង។

ជាចុងក្រោយប្រជាពលរដ្ឋទទូចស្នើសុំ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គូចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យក្នុងក្រុមហ៊ុន ដោន ដើម្បីឲ្យអស់ចម្ងល់បស់មហាជនផង៕

អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំងឡាយរាល់ម៉ោងធ្វើការ..