បែកធ្លាយធំក្លិនមិនល្អមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិភ្នំដីលួចនាំពលករខុសច្បាប់ចូលទឹកដីថៃ…

ខេត្តបាត់ដំង÷មានសេចក្តីរាយការ៍ពីច្រកទ្វាអន្តរជាតិភ្នំដីមកថារាល់ថ្ងៃមានមន្រ្តីប៉ូលីសអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងបានកំពុងធ្វើការលួចនាំពលករឆ្លងដែនខុសចទឹកដីថៃដោយរលូន។

តាមប្រភពពីអ្នកស្និតនិងអ្នកនាំពលករឆ្លងដែនបានលួចបង្ហើបប្រាប់ឲ្យអ្នកសារព័ត៌យើងដឹងថារាល់ថ្ងៃគេសង្កេតឃើញពលករនាំគ្នាសម្រុកចូលទឹកដីថៃយ៉ាងគំហុកដោយពលករខ្លះមានលិខិតអនុញ្ញតត្រឹមត្រូវខ្លះក៏គ្មានលិខិតច្បាប់អនុញ្ញាតទេ។

ប្រភពបានបន្តទៀតថាចំពោះពលករដែលគ្មានលិខិតឆ្លងដែនដែលអនុញ្ញាតនោះ គឺមន្រ្តីប៉ូលីសអន្តោប្រវេសន៍គេតម្រូវឲ្យពលករបង់ប្រាក់ដើម្បីធ្វើលិខិតក្លែងបន្លំ។
បង់ប្រាក់ក្នមួយនាក់ៗចំនួនទឹកប្រាក់១៥០០ទៅ២០០០បាត (ពីមូយប្រាំរយទៅពីរពាន់បាត)ដោយគេយកប្រាក់នោះយកទៅចាត់ចែងជាមួយសមត្ថកិច្ចបណ្តាញរបស់គេខាងចុងស្ពានមានប៉ូលីសទាហ៊ាការពារព្រំដែននិងភាគគីខាងថៃនាក់នាំផ្លូវចូលទៅផ្សារខៅឌីន.ថៃ។ ប្រភពបានបន្ថែមទៀតថា ការនាំមនុស្សឆ្លងដែននាក់ដែលខុសច្បាប់គឺខាងប៉ូលីសប្រចាំច្រកភ្នំដីគេតម្រូវឲពលករឈរតម្រង់ជាជួរដូចជាអ្នកស្របច្បាប់ដែរដោយគេធ្វើបន្លំភ្នែកមហាជន។ តែភាពពិតគេថតរួចពលករម្នាក់១ៗបញ្ជូនរូបភាពទៅឲបណ្តាញសមត្ថកិច្ចខាងមុខនិងខាងថៃឲស្គាល់មនុស្សអនុញ្ញាតឲចេញទៅហើយបើឆ្លងដែនផុតដល់ផ្សារថៃហើយ គេតម្រូវយកប្រាក់មកចែកគ្នាយ៉ាងសប្បាយ។
ម្យ៉ាងវិញទៀតអាចនិយាយបានថាមន្រ្តីប៉ូលីសប៉ុស្តិ៍អន្តោប្រវេសន៍ច្រកភ្នំដីកំពុងប្រព្រិត្តអំពើពុករលួយដោយមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងយោធាទំនាក់ទំនងព្រំដែនកម្ពុជាថៃ។ ដោយគេសហការគ្នាជាមួយសមត្ថកិច្ចថៃលួចនាំមនុស្សខុសច្បាប់បានយ៉ាងរលូន។

មួយវិញទៀតចំណែកពលករធ្វើបរិផាកសៀវភៅឆ្លងដែននាក់ចង់បានលឿនក្នុងមួននាក់ចាប់១៥០០ទៅ១៨០០បាត(មួយពាន់ប្រាំរយទៅមួយពាន់ប្រាំបីរយបាត) ចំណែកអ្នកដែលមិនបានឲ្យលុយក្រៅទេគឺសូមអង្គុយចាំសិន។មូលហេតុនេះទើបធ្វើឲ្យពលករខុសច្បាប់នាំគ្នាសម្រុកចូលចេញតាមច្រកទ្វាអន្តរជាតិភ្នំដីយ៉ាងគំហុកក្រោមការបើកភ្លើងខៀវពីសំណាក់មេប៉ុស្តុិអន្តោប្រវេសន៍ច្រកភ្នំដីបានយ៉ាងរលូន ។ ដោយគេប្រមូលលុយពីពលករលួចនាំមនុស្សឆ្លងដែនខុស្សច្បាប់ជារបៀបអំពើពុករលួយដោយធ្វើស្រែលើខ្នងរាស្រ្តដោយពុំមានពាក្យអ្វីតវ៉ាទេក្រោមលេះហេតុផលធ្វើសៀវភៅប័នឆ្លងដែន។

ជុំវិញករណីខាងលើនេះដែរមហាជនគ្រប់មជ្ឈដ្ឋានស្នើសុំដល់នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាជួយមើលនិងមានវិធានការចាត់ការមន្រ្តីក្រោមឱវាទនៅប៉ុស្តុិច្រកទ្វាអន្តរជាតិស្រុកសំពៅលូនភ្នំដីនេះ ផងទាន?។ ពេលនេះកំពុងល្បីខ្លាំងណាស់ខាងលួចបន្លំនាំមនុស្សឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់យ៉ាងពេញបន្ទុក៕

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការស្រាយបំភ្លឺពីគ្រប់ភាគគីពាក់ព័ន្ធនៅរាល់ម៉ោងធ្វើការ,☎️012 48 52 98/071 82 222 57.!