អាជ្ញាធរខេត្តបន្ទាយមានជ័យបើកដៃឲ្យឈ្មួញឈ្មោះ ហួត ពិសី ដឹកជញ្ជូនអាចម៌ដីលក់យ៉ាងអនាធិបតេយ្យមិនធ្វើការបង្រ្កាប..

ខេត្តបន្ទាយមានជ័យ÷ រាល់ថ្ងៃគេសង្កេតឃើញឈ្មួញរកសុីប្រកបរបរ ដឹកជញ្ជូនអាចម៌ដីលក់យ៉ាងអនាធិបតេយ្យដោយមិនមានការ រំខានពីអាជ្ញាធរឡើយ។

ជាក់ស្តែរថយន្តដឹកអាចដី នៅចំណុចភូមិព្រៃស្វាយ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ។
គេកាយរណ្តៅដីស្ទើឃើញក្បាលប្រេតនិងដឹកអាចដីមិនធ្វើការគ្រប់តង់អោយបានត្រឹមត្រូវឡើយបណ្តាលឲ្យអាចដីជ្រុះធ្លាក់រាយប៉ាយតាមដងផ្លូវជាតិហ៊ុយធូលីសំពោងបណ្តាលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ
និងពលរដ្ឋដែលមានលំនៅដ្ឋាននៅសង់ខាងថ្នល់ជាតិ។

ពលរដ្ឋមានការអ៊ូរទាំនិងលើកឡើងថារថយន្តដឹកអាចម៌ដីរាល់ថ្ងៃគេសង្កេតឃើញតៃកុងបើកល្បឿនលឿនៗណាស់មិនថាទីប្រជុំជនឬជនបទនោះទេ។

តែទោះបីជាក្រុមឈ្មួញដឹកអាចម៌ដីលក់និងដាក់ហៀហូរយ៉ាងណាក៌អាជ្ញាធរមិនខ្វល់ពីក្រុមឈ្មួញដឹកអាចម៌ដីទាំងនោះឡើយ។

មួយវិញទៀតការកាយរណ្តៅជីកអាចម៌ដីរបស់លោក ហួត ពិសី គេសង្ស័យថាគ្មានច្បាប់អនុញ្ញាតព្រោះរណ្តៅជម្រៅជ្រៅស្ទើឃើញក្បាលប្រេតទៅហើយ។
ជំវិញការកាយរណ្តៅដីខាងលើក្រុមការងារយើងបានធ្វើការទំនាក់ខលទៅលោក
សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យតាមរយះលេខទូរសព្ទ
(012 944 508) ខលចូលចុចបិទ ក្រោយមកទៀតក្រុមការងារយើងខលម្តងទៀតជាប់រវល់។
សូមបញ្ជាក់ផងដែរថាកន្លងមកលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែថាមពលខេត្តបន្ទាយមានជ័យពេលដែលបងប្អូនអ្នកសារព័ត៌មានយើងចង់ខលរាយការណ៍ម្តងៗមិនដែលចេះលើកទូរស័ព្ទឡើយ។

ចំណែកលោកស្វាយ ជាអភិបាលស្រុកម៉ាល័យវិញខលចូលហើយឲ្យកូនចៅលើថាមេជាប់រវល់។
អាស្រ័យហេតុនេះបងប្អូនអ្នកសារព័ត៌មានជាច្រើអង្គភាពសូមស្នើសុំដល់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីកនិងថាមពលនិងលោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជួយមើលមន្ត្រីថ្នាក់ក្រោមផងទាន?ព្រោះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យនេះខលមិនដែលលើកម្តងណាទេ!ទំនាក់ទំនងតាមWhatsappក៏មិនដែលឆ្លើយតបដែរប្រហែលជាលេខទូរសព្ទរបស់គាត់ប្រើបានតែសម្រាប់ខលចេញទេ៕

អង្គភាពព័ត៌មានយើងផ្សាយរិះគន់ដើម្បីស្ថាបនាមិនមានរិះគន់ក្នុងផ្លូវមួលបង្កាច់ឬជាន់ពន្លិចបុគ្គលណាមួយទេ និងរងចាំទទួលនៅការស្រាយបំភ្លឺពីគ្រប់ភាគគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ☎️012 48 52 98/071 82 222 57។