ខេត្តឧត្តរមានជ័យយកកាំបិតអាចាក់សម្លាប់លើនារីរងគ្រោះជាស្រីស្នេហ៍…

(ឧត្តរមានជ័យ) ៖ នៅរសៀលថ្ងៃទី២៣
ខែធ្នូ ឆ្នាំ២០២២នេះ ឃាត់ជនសង្ស័យដែលយក.កាំ.បិតអាកចាក់សម្លាប់លើនារីរងគ្រោះដែលត្រូវជាសង្សារបានហើយ ។ ហេតុការណ៏នេះបានកើតឡើងនៅ វេលាម៉ោង ០៦និង៤០នាទីថ្ងៃដដែលស្ថិត នៅត្រង់ចំណុចក្នុងព្រៃកែងរួតចំប៉ី ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ។

លោកអនុសេនីយ៍ឯកអ៊ុជប៊ុនអ៊ុយនាយប៉ុស្តិ៍សង្កាត់អូរស្មាច់ បានឲ្យដឹងថា មុនកើតករណី ឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ ជា និរន្តរ៍ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកូនកាំបិតចង់ស្រួចចាក់ទៅលើក្បាលពោះ បំពង់ករ និងអាករលើជនរងគ្រោះឈ្មោះ ដុំ ស៊ីណេត ហៅ ទូងភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង .ខេត្តឧត្តរមានជ័យ មុខរបរ: កម្មករអនាម័យក្រុមហ៊ុនអូរស្មាច់រីសត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។

ករណីឃាតកម្មនៅត្រង់ចំណុចនេះ ផ្តើមចេញពីការប្រច័ណ្ឌហើយជនសង្ស័យនិងជនរងគ្រោះត្រូវជាសង្សារនិងគ្នា ហើយទើបនឹងស្គាល់គ្នាបានមួយខែជាងប៉ុណ្ណោះ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូត្រឡប់ទៅដេកសម្រាកនៅផ្ទះវិញ លុះនៅថ្ងៃដដែលក្រោយពីមានការរាយការណ៏ពីប្រជាពលរដ្ឋឲ្យដឹងថា បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោហួតសុធីស្នងការខេត្តបញ្ជាឲ្យកម្លាំងជំនាញសហការណ៏ជាមួយអធិការនិងកម្លាំងប៉ុស្តិ៏ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ ។

  1. ជនសង្ស័យនេះ រួមនិងវត្ថុតាងមានកាំបិតម៉ូតូ១គ្រឿង ដែលជិះធ្វើសកម្មភាពត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការក្រុងសំរោងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ធ្វើការឃាត់ខ្លួនដើម្បីសួរនាំ
  1. និងបញ្ជូនទៅស្នងការខេត្តកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕