លោក សិទ្ធ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យកំពុងដេកលង់លក់ ខណ:ល្បែងសុីសងបើកលេងនៅក្នុងមូលដ្នាន របស់ខ្លួនយ៉ាងពេញបន្ទុក….

ខេត្តបន្ទាយមានជ័យ÷ សេក្តីរាយការណ៏ពីក្រុងប៉ោយប៉ែតមកថាមានទីតាំងបនល្បែងសុីសងបញ្ជល់មាន់បៀអាប៉ោងនិងយូគីមួយកន្លែងកំពុងបើកលេងហូរកញ្ជៀវយ៉ាងអនាធិប្បតេយ្យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន

ក្រុងប៉ោយប៉ែតដេកលង់លក់សង្ស័យត្រូវថ្នាំសណ្តំប៉ារ៉ាសេតាម៉ុលរបស់ម្ចាស់បនល្បែងហើយមើលទៅបានជាមិនធ្វើការបង្រ្កាប។

ហើយគេដឹងថាទីតាំងបនល្បែងបញ្ជល់មាន់ យូគី បៀអាប៉ោងមួយកន្លែងនេះស្ថិតនៅចំណុចផ្លូវដើមពុទ្រាភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ដោយមហាជលសង្កេតឃើញល្បែងស៊ីសងខាងលើបើកលេងនៅជាប់កាសុីណូ មួយឈ្មោះ( ធិចដោន)
ដែរមានអ្នកចូលលេងជាជនជាតិខ្មែរមានអ្នកចាញ់និងមានអ្នកឈ្នះជាច្បាប់ធម្មជាតិរបស់ល្បែងប៉ុន្តែភាគច្រើនគឺចាញ់។
រីឯអ្នកចាញ់ធ្វើមាត់ស្ពេះ ចំណែកអ្នកឈ្នះមុខរីកដូចគ្រាប់ជីមិនខុសអីដូចពាក្យគេថានអ្នកឈ្នះមុខខ្លាញ់ចាញ់មុខសេះទាល់តម្រេះ បើលួចក៌ប្លន់បើមិនចឹងទេ បានប្រាក់ពីណាមកលេង។

បើដូច្នេះតើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនៅឯណា? ដែលក្រសួងមហាផ្ទៃដាក់បទបញ្ជាអោយថ្នាក់ក្រោមអនុវតន៏តាមផែនការថ្នាក់លើ។
តែគេសង្កេតឃើញមន្រ្តីថ្នាក់ក្រោមមិនខ្វល់ពីបទបញ្ជាថ្នាក់លើឡើយ។

សូម្បីតែរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាអោយមន្រីថ្នាក់ក្រោមនៅក្នុងមូលដ្ឋានធ្វើការបង្កានិងបង្រ្កាបនៅល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខានតែបាន។ បើមិនអនុវតន៍ទេអាជ្ញាធរនៅក្នុងមូលដ្ឋានទទួលខុសត្រូវដោយខ្លួនឯងឬនិងអាចដកចេញពីដំណែងផងក៏មាន។

ប្រភពបានបន្តទៀតថាពលរដ្ឋសង្កេតឃើញការអនុវត្តន៍របស់មន្រ្តីថ្នាក់ក្រោមនៅក្នុងមូលដ្ឋានបានតែមួយព្រិចភ្នែកប៉ុណ្ណោះ។
ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមកក្រើកឡើងវិញដូចទឹកបាក់ទំនប់អាជ្ញាធររក្សារភាពស្ងាមស្ងាត់
មិនធ្វើការបង្រ្កាបឡើយ។

ពលរដ្ឋទូទៅដាក់ការសង្ស័យថាមន្ត្រីសមត្ថកិច្ចត្រូវថ្នាំសណ្តុំម្ចាស់បនល្បែងអស់ហើយមើលទៅ! ទើបប្តូរនឹងការមិនបង្រ្លាប។

អាស្រ័យហេតុនេះហើយទើបមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ថ្នាក់លើមេត្តាជួយមើលនិងចាត់វិធានការល្បែងសុីសងគ្រប់ប្រភេទនៅមូលដ្ឋានខេត្តបន្ទាយមានជ័យផងទាន?

ព្រោះអាជ្ញាធរនិងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យគ្មានសមត្ថភាពបង្រ្កាបនៅបទល្មើសបនល្បែងសុីសងនោះទេ។

ជុំវិញករណីខាងលើក្រុមការងារយើងបានធ្វើសេចក្តីរាយការជូនលោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យនៅថ្ងៃ២១ខែធ្នួឆ្នាំ២០២២នេះ តាមរយះទូរស័ព្ទ
នៅ មុនបនល្បែងទីតាំងខាងលើលោកបានឆ្លើយតបថាលោកឯងរាយការណ៏
និងឮគេថាមែន?ក្រុមការងារយើងខ្ញុំបានឆ្លើយតបថាពួកខ្ញុំនៅខាងមុខបនល្បែងនេះតែម្តង! បន្ទាប់មកលោកស្នងការឆ្លើយតបថាចាំឱ្យក្រុមការងារចុះទៅមើល ក៏បាត់រហូតមកដល់ម៉ោងនេះតែម្ដងទៅ។

ចំណែកលោក សៅ សារឿអធិការក្រុងប៉ោយប៉ែតក្រុមការងារយើងបានរាយការណ៏ជូនតាមប្រព័ន្ធ Whatsappគ្រាន់ តែមើលហើយមិនមានការឆ្លើយតប។
ជុំវិញរឿងខារ៉ាអូខុងលើអង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាអ្នកនាំសារនិងកញ្ចក់ឆ្លុះបញ្ជំងនៃសង្គមចំពោះរឿងរ៉ាងមន្រ្តីអសកម្មថ្នាក់ក្រោមនៅក្នុងមូលដ្ឋាននីមួយតែប៉ុណ្ណោះ។
ហើយមិនមែនគំនិតជាន់ពន្លិចបុគ្គលឬស្ថាប័នណាមួយឡើយ៕( វគ្គ1)អង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺគ្រប់ភាគគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ(0718 2222 57/012 485 298.)