ល្បែងបញ្ជាល់មាន់ខ្នាតធំបង្កប់ក្នុងកាស៊ីណូយីហោHero(777) បើកឱ្យពលរដ្ឋខ្មែរចូលលេងដោយសេរីអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.,…
ខេត្តព្រៃវែង ÷ ពិតជាមានអំណាចធំមែនកាស៊ីណូមានយីហោHero( 777 )ចាប់ដំណើរការបើកល្បែងបញ្ជាល់មាន់អាប៉ោង ឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពពាក់ពពូន អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរនិងការមិនបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិប្រោះស្នា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានឲ្យដឹងថា កាស៊ីណូដែលជ្រកក្រោមផ្លាកយីហោ Hero(777) កំពុងបេីកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់រហូតរាប់រយពាន់ដុល្លារ ដូចជា បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែងទាំងមូលរក្សាភាព រក្សាភាពស្ងៀមស្ងាត់។
ល្បែងស៊ីសងនេះ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគូរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូHero( 777 )បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត លេងក្នុងមូលដ្ឋានរបស់ខ្លួនឡេីយ។ .
ព្រោះល្បែងស៊ីសងជាដើមចមអាចកេីត អំពើចោរ លួច ឆក់ ប្លន់ ជា អំពេីហឹង្សាក្នុងគ្រួសារ គ្រឿងញៀនរីករាលដាលគូជាការកត់សម្គាល់ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនបានចាត់វិធានការបង្រ្កានិងបង្ក្រាប ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ដែលក្រសួងមហាផ្ទៃយដាក់ចុះមក។
ហេតុនេះ លោក ជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំុ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមិនគូរមេីលរំលងភាពអសកម្មរបស់ លោក ភុន សម្ផ័ស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេង ហ៊ាងអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច នោះទៀតទេ ព្រោះបណ្តោយឲ្យមានល្បែងបញ្ជាល់មាន់ ទ្រង់ទ្រាយធំ បេីកឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងអាណាធិបតេយ្យ។
ជាក់ស្ដែងនៅថ្ងៃទី17ខែធ្នូឆ្នាំ 2022 វេលាម៉ោង3.00នាទីអង្គភាពយើងខ្ញុំធ្វើការទំនាក់ទំនងទៅលោកអធិការ ជៃ សេងហ៊ាង និងលោក ព្រុំ សន្ធរ ស្នងការខេត្តទាំងពីរខ្សែរតែខលចូកហើយពុំមានអ្នកទទួលនេះសបញ្ជាក់ថាសមត្ថកិច្ចពាក់ព័ន្ធអសកម្មក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋ រស់នៅភូមិប្រោះស្នា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេចនិងភូមិជាប់មូលដ្ឋានខាងលើ ធ្វើការអំពាវនាវដល់ លោក នេត សា វឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម សុខផល អគ្គលេខាក្រសួងមហាផ្ទៃ ចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ពិនិត្យឡេីងវិញជាន្ទាន់
ចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ាន បេីកល្បែងបញ្ជាល់មាន់ខ្នាតធំបង្កប់ក្នុង កាស៊ីណូមានយីហោHero( 777 )ចាត់វិធានការបង្រ្កានិងបង្ក្រាប ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនពលរដ្ឋមូលដ្ឋានផងទាន៕
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីរដ្ឋាបនាមិនមានគំនិតមួលបង្កាច់ទេ ហើយក៏រង់ចាំទទួលការស្រាយបំភ្លឺពីគ្រប់ភាគគី ពាក់ព័ន្ធ០1248 52 98/071 82 222 57…