ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងក្រចេះ ឃឃាត់ខ្លួនដពាក់ពន្ធ័ករករណីករណីហិង្ស….
ខេត្តក្រចេះ៖ដោយមានការឯកភាពពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើអោយខូចខាតដល់ទ្រព្យសម្បត្តិអ្នកដ៏ទៃដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី១៣.១២.២០២២ វេលាម៉ោង២៣.១០នាទី នៅចំណុចមុខសាលាក្រុង ស្ថិតនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
តាមរបាយការណ៍បញ្ជាក់របស់សម្ថកិច្ចបានអោយដឹងថាជនរងគ្រោះ ឈ្មោះ អឿន សុចិត្រា ភេទប្រស អាយុ១៥ឆ្នាំ និងមិត្តភ័ក្ត ឈ្មោះ ណន មេងហេង ភេទប្រុស អាយុ១៦ អ្នកទាំង២ មានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានជិះម៉តូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខក្រចេះ(1D.79-33 )ចរាចរណ៍ចេញពីកន្លែងមើលគេលេងល្ខោន នៅចំណុចវត្តស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកស្នួល ចូលមកទីរួមខេត្តក្រចេះ ពេលជិះមកដល់ចំណុចសាលាវិទ្យាល័យខូវប៊ុនស៊ុន ក៏ឃើញជនសង្ស័យចំនួន០៣នាក់
ជិះម៉ូតូ១គ្រឿង ម៉ាកExciter ពណ៌ស បានជិៈម៉ូតូដេញតាមពីក្រោយ ដោយមានកាន់កាំបិត
ផ្គាក់១ដើម ពេលមកដល់ចំណុចរូបគ្រុឌ បានធ្វើសកម្មកាប់មកលើពួកខ្លួន តែពុំត្រូវដោយគេចផុត ហើយផ្ដួលរម៉ូតូរត់គេចខ្លួនតែម្តងពេលនោះជនសង្ស័យ បានយកកាំបិតផ្គាក់កាប់មកលើម៉ូតូ បណ្តាលអោយខូចខាតទាំងស្រុង។
ជនបង្កទាំង០៣ នាក់មានឈ្មោះ៖
១-ឈ្មោះ ស្រាង អេ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
២-ឈ្មោះ ភាព សុផៃ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
៣-ឈ្មោះ សេង វ៉ាខេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរគគី ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
បច្ចុប្បន្នជនបង្ករទាំង៣នាក់និងវត្ថុតាងខាងលេី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ឃាត់ខ្លួននិងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕