តើជាល្បែងកីឡាឬ?ហ្គេមអនឡាញអេឡេចត្រូនិច្ចអោយក្មេងៗចូលលេងម៉ាសេរីលោកអធិការក្រុងសៀមរាបថាជាល្បែងកីឡានោះទេ….!

ទីស្នាក់ការកណ្ដាល☎️012 48 52 98/071 82 222

57.

ខេត្តសៀមរាប ៖ ជាការពិតត្រូវបានគេដឹងថាកន្លងមកថ្នាក់ដឹកនាំរដ្ឋាភិបាលបានឲ្យមន្ត្រីអាជ្ញាធរសមត្ថកិច្ចទូូរទាំងប្រទេសត្រូវអនុវត្តលុបបំបាត់ដកហូតទូរហ្គេមនិងសម្ភារៈអនឡាញអេឡិចត្រនិច្ចដែលបើកលេងជាអណាធិបតេយ្យគ្រប់ទីកន្លែងអោយអស់ខានតែបានបើទុកនៅជាដើមចមបង្វក់យុវជនយុវត្តីជាទំពាំងស្នងឬស្សីជុំនាំក្រោយ ដែលមានក្មេងតូចៗជាសិស្សតែងតែគេចពីសាលាទៅសំង្ងំពួនលេងហ្គេមមិនចូលសាលារៀន។
ថ្មីៗនេះគេឃើញនូវមានកន្លែងបើកហ្គេមអនឡាញអេឡិចត្រនិច្ចមានក្មេងចូលលេងជាច្រើនផងដែរកំពុងវក់វង្វេងនិងទូហ្គេម។

ជាក់ស្តែងទីតាំងនេះដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុងទល់មុខធានាគារអេសុីដាជាប់ផ្សារទំនើបអង្គរភូមិតាភុលក្នុងសង្កាត់ស្វាយដង្គំក្រុង.ខេត្តសៀមរាបនៅតែដំណើរការ។

តាមប្រភពពីប្រជាពលរដ្ឋបានរៀបរាប់ប្រាប់ឲ្យដឹងថា៖ទីតាំងបើកលេងល្បែងនេះគឺបានបើកយូរមកហើយបើទោះបីមានការហាមប្រាមនឹងបានបិទគ្រប់ទីកន្លែងក៍ដោយតែទីតាំងខាងលើនេះអាចនៅតែរក្សាការបើកអោយក្មេងតូចៗយុវ័យជំទង់ៗចូលលេងបានដោយសេរីហើយប្រភពខ្លះបន្តថា៖ប្រហែលទីតាំងដែលកំពុងបើកនេះមានខ្នងមន្ដ្រីធំគ្រាក់ៗនៅពីក្រោយហើយម់ើលទៅ !ទើបម្ចាស់ទីតាំងឈរជើងបានរឹងមាំហ៊ានបើកអោយក្មេងចូលលេងដោយមិនខ្លាចរអាអ្វីទាំងអស់ទោះបីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាអោយបិទយ៉ាងដាច់ណាត់យ៉ាងណានោះ។

ពាក់ពន្ធ័នឹងកន្លែងបើកហ្គេមអនឡាញអេឡិចត្រនិច្ចនេះដែលកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០២២អ្នកសារព័ត៍មានយើងបានធ្វើបទសម្ភាន៍តាមទូរសព្ទ័ជាមួយលោកដាចំរើនអធិការក្រុងសៀមរាបលោកថាចំពោះទីតាំងនេះលោកបានដឹងហើយតែគេមានច្បាប់អនុញ្ញាត្តត្រឹមត្រូវហើយវាក៍ជាល្បែងកីឡានោះទេ។

ពលរដ្ឋទូរទៅជាឪពុកម្ដាយក្មេងៗក្នុងក្រុងសៀមរាបដែលមានក្មេងតូចនឹងកំពុងសិស្សាសង្ឃឹមថាល្បែងកីឡាមួយនេះនឹងមិនបង្វក់កូនៗពួកគាត់អោយឈ្លក់វង្វែងគេចពីសាលាទៅសំង្ងំក្នុងទីតាំងលេងល្បែងកីឡាភ្លេចការសិក្សានឹងមានក្រុមបងតូចបងធំផ្តុំគ្នាម្យ៉ាងវិញទៀតបញ្ចៀសបញ្ហាគ្រឿងញៀនចោរលួចឆក់ប្លន់ជៀសវាងកើតអំពើហិង្សាដែលផ្តើមចេញពីទីតាំងល្បែងកីឡានេះផងចុះ។

មហាជនទូរទាំងក្រុងសៀមរាបនៅតែបារម្ភណ៍ទទូចស្នើរសុំសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តសៀមរាបមេត្តាចុះពិនិត្យមើលទីតាំងបើកហ្គេមអនឡាញអេឡិចត្រនិច្ចនេះផង.!តើពិតជាល្បែងកីឡាដូចលោកអធិការអះអាងថាដែរឬយ៉ាងណា.៕