ម្ដងនេះលោកនាយ ឧត្តមសេនីយ៍ សៅ សុខា ចេញបទបញ្ជាក្តៅហើយដុតកម្ទេចរថយន្តទាំងពីរជាការព្រមាន….

យោងតាមបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅភូមិភ្ញារង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោ កឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការបំផ្ទុះ និង ដុតកំទេចរថយន្ដសាំយ៉ុងកែច្នៃ០២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ។

សូមបញ្ជាក់ថា៖ រថយន្តដែលកម្លាំងបានធ្វើការបំផ្ទុះនេះគឺកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបកាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរថយន្តទាំងពីគ្រឿងនេះបានការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។